CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

iPad 3 ថ្លៃជាង iPad 2 ប្រហែល ៧០ ទៅ​ ៨០ ដុល្លាអាមេរិក

iPad 3 ត្រូវបានគេជឿជាក់ថានឹងចាប់ផ្តើមបង្ហាញវត្តមាននៅសប្តាហ៍ខាងមុខគឺនៅថ្ងៃទី ៧
ខែមិនា ខាងមុខនេះហើយ។ និងបើយោងតាមប្រភពពត៌មានជាច្រើនបានអោយដឹងថា
iPad 3 នឹងមានតំលៃថ្លៃជាងប្រហែលពី ៧០​ ទៅ ៨០ ដុល្លាអាមេរិកធៀបជាមួយ iPad 2។


នៅលើទំព័រ MacRumors កាលពីម្សិលម៉ិញបានធ្វើការចុះផ្សាយនូវឯកសារសំងាត់មួយដែល
ត្រូវបានគេដឹងថាដកស្រង់ចេញពីទំព័រ Sina Weibo របស់ចិន និងនៅក្នុងឯកសារនោះទៀត
សោតបានធ្វើការបង្ហាញពីតារាងប្រៀបធៀបគ្នារវាងតំលៃនៃកំណែ iPad 2 និង iPad 3 របស់
Apple ។

ប្រសិនបើតារាងតំលៃនេះជាតំលៃពិតប្រាកដមែននោះ នោះ iPad 3 នឹងត្រូវបានដាក់លក់
ក្នុងតំលៃ ៥៧៩ដុល្លាអាមេរិក​សំរាប់កំណែ ១៦GB WiFi គឺកើនពី ៤៩៩ដុល្លាអាមេរិករបស់
iPad 2 ។ រាល់កំណែ iPad WiFi ៣២GB, ៦៤GB មានតំលៃ ៦៧៩ដុល្លាអាមេរិក និង ៧៧៩
ដុល្លាអាមេរិក។ ប្រការនេះបានន័យថា iPad 3 ថ្លៃជាង ៧០​ ដុល្លាអាមេរិកបើធៀបជាមួយ
iPad 2 ។

ស្របពេលជាមួយគ្នានោះដែរ iPad 3 3G មានតំលៃចាប់ពី ៦៩៩ដុល្លាអាមេរិក ,៧៩៩ដុល្លា
អាមេរិក និង ៨៩៩ដុល្លាអាមេរិក សំរាប់កំណែ ១៦GB, ៣២GB និង ៦៤GB ។

ថ្វីត្បិតតែ Apple មិនទាន់បានធ្វើការបញ្ជាក់ម្តងណានៅឡើយស្តីអំពីពេលវេលានៃការដាក់
បង្ហាញវត្តមាន iPad 3 របស់ខ្លួន ប៉ុន្តែមានប្រភពជាច្រើនបានលើកឡើងថា tablet ជំនាន់ថ្មី
របស់ Apple នឹងត្រូវបានបង្ហាញវត្តមាននៅថ្ងៃទី ៧ ខែមីនា ខាងមុខនេះ។ និងក៏ប្រហែល
ជា iPad 3 កំពុងតែស្ថិតនៅលើដងផ្លូវទៅកាន់ប្រទេសអាមេរិកទៀតផង នេះបើយោងតាម
ប្រភពពីសំណុំឯកសារពន្ធគយនៅឯព្រលានយន្តហោះអន្តរជាតិ Chengdu ក្នុងប្រទេសចិន
ដែលត្រូវបានលេចឡើងនៅលើទំព័រ Apple.pro ដែលបានបង្ហាញអោយដឹងថាក្រុមហ៊ុន
ផលិតតាមការកុម្ម៉ង់របស់ Apple គឺ Foxconn កំពុងតែបញ្ជូនផលិតទៅកាន់ឆាកអន្តរជាតិ។

ការបញ្ជូនផលិតផលនេះត្រូវបានអោយដឹងថាត្រូវបានធ្វើការត្រួតពិនិត្យសុវត្ថិភាពយ៉ាងល្អិត
ល្អន់បំផុត និងបើតាមគំរោងដែលបានដាក់ចេញ ផលិតផលទាំងនោះនឹងត្រូវបញ្ជូនទៅកាន់
ទីក្រុងចំនួន ៣ គឺ Chicago, New York និង Los Angeles អោយដល់នៅថ្ងៃទី ៩ ខែមីនាខាង
មុខនេះ។ ហើយតាមរយៈសកម្មភាពខាងលើនោះប្រហែលជា Apple បានត្រៀមខ្លួនរួចជា
ស្រេចហើយដើម្បីត្រៀមបង្ហាញវត្តមាន iPad 3 នៅក្នុងសប្តាហ៍ខាងមុននេះ។

ទន្ទឹមនឹងនោះដើម្បីជាការទទួលស្វាគមន៍វត្តមាន iPad 3 ហាងលក់ផលិតផលធំបំផុតឈ្មោះ
ថា Best Buy បានធ្វើការបញ្ចុះតំលៃចំនួន ៥០ដុល្លាអាមេរិកសំរាប់រាល់កំណែ iPad 2 ទាំង
អស់ដែលក្នុងនោះកំណែ iPad 2 Wi-Fi បញ្ចុះពី ៥០០ដុល្លាអាមេរិកមកត្រឹម ៤៥០ ដុល្លាអា
មេរិក កំណែ iPad 2 3G ៦៤GB បញ្ចុះពី ៨៣០ដុល្លាអាមេរិក មកត្រឹម ៧៨០ដុល្លាអាមេរិក។

អ្នកតំណាងរបស់ Best Buy បានបដិសេធមិនធ្វើការអត្ថាធិប្បាយពន្យល់ពីមូលហេតុដែល
ខ្លួនធ្វើការបញ្ចុះតំលៃ​របស់ iPad 2 នោះទេ ប៉ុន្តែពិភពអ្នកបច្ចេកវិទ្យាមានជំនឿថានេះគឺជា
ចលនាសំអាតឃ្លាំងទំនិញរបស់ខ្លួននៅមុនពេល iPad 3 ត្រូវបានបង្ហាញវត្តមាន៕

ប្រភព៖ PCMag
ដោយ៖ រស្មី

Tags: electronictabletappletechnologyipad 3ipad 2foxconn