CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Dell ចាប់ផ្តើមដាក់លក់ ultrabook XPS 13 ជាមួយតំលៃ ៩៩៩ដុល្លាអាមេរិក

Ultrabook ដំបូងបង្អស់របស់ Dell ឈ្មោះថា XPS 13 បានដាក់លក់ជាផ្លូវការហើយនៅលើ
គេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ និងមានតំលៃចាប់ពី ៩៩៩ដុល្លាអាមេរិកឡើងទៅក្នុងមួយ
គ្រឿង រីឯសេវាកម្មដឹកជញ្ជូនត្រូវបានក្រុមហ៊ុនមិនគិតថ្លៃនោះទេ។

Dell XPS 13 បំពាក់ដោយអេក្រង់ទំហំ ១៣,៣ អ៊ីងមាន resolution ១៣៦៦x ៧៦៨ pixel,
Keyboard ប្រភេទ backlit ។ Ultrabook ថ្មីរបស់ Dell នេះប្រើប្រាស់ Chip ប្រភេទ Intel Core
i5-2467M មានល្បឿន ១,៦GHz, Card ក្រាហ្វិក Intel HD 3000, RAM ៤GB និងឧបករណ៍
រក្សាទិន្នន័យប្រភេទ SSD ទំហំ ១២៨GB។ ដោយឡែកអ្នកប្រើប្រាស់ក៏អាចមានជំរើសពីរ
ក្នុងការជ្រើសរើសរូបសណ្ឋានរបស់ឧបករណ៍ផងដែរ រួមមានកំណែប្រើប្រាស់ឧបករណ៍
រក្សាទិន្នន័យ SSD ទំហំ ២៥៦GB ជាមួយតំលៃ ១២៩៩ដុល្លាអាមេរិក និងកំណែប្រើប្រាស់
Chip ប្រភេទ Intel Core i7 និងឧបករណ៍រក្សាទិន្នន័យប្រភេទ SSD ២៥៦GB ជាមួយតំលៃ
១៤៩៩ ដុល្លាអាមេរិក។

សមភាគផ្សេងទៀតរបស់ Dell XPS 13 នេះរួមមានដូចជា កាមេរ៉ាទំហំ ១,៣ MP, USB 2.0
, USB 3.0, Mini DisplayPort, jack សំរាប់ដោតកាសស្តាប់ និងថ្មប្រភេទ 6cell ។ សមិទ្ធិផល
នេះមានកំរាស់ត្រឹមតែ ១៨មីលីម៉ែត្រនិងទំងន់ត្រឹមតែ ១,៣១គីឡូក្រាមប៉ុណ្ណោះ។

អតិថិជនទាំងឡាយអាចធ្វើការកក់ទិញនូវសមិទ្ធិផល Dell XPS នេះបាន ចាប់ពីពេលនេះត
ទៅ, ដោយឡែកចំពោះអតិថិជនដែលមានសំបុត្របញ្ចុះតំលៃ Dell EPP អាចចូលទៅកាន់
ទំព័រនេះដើម្បីទទួលបានការបញ្ចុះតំលៃពីក្រុមហ៊ុន៕

ប្រភព៖ SlashGear
ដោយ៖ រស្មី

Tags: electronictechnologyultrabookdelllatopdell xps 13backlitintel hd 3000