ដូចដំណឹងដែលធ្លាប់បានផ្តល់ជូនក្នុងពេលកន្លងមកហើយ, Windows 8 កំណែសំរាប់អ្នក
ប្រើប្រាស់សាកល្បង (Consumer Preview -CP) ត្រូវបាន Microsoft ផ្តល់ជូនជាផ្លូវការនៅ
ក្នុងឱកាសថ្ងៃព្រឹត្តិការណ៍របស់ក្រុមហ៊ុនដែលធ្វើឡើងនៅឯ MWC ២០១២ នេះ។ ប្រិយមិត្ត
អាចចូលទៅកាន់
ទីនេះដើម្បីទៅទាញយក Windows 8 Consumer Preview មកប្រើប្រាស់
ដោយគ្រាន់តែធ្វើការបំពេញនូវ អាស័យដ្ឋានអ៊ីមែលនិងជ្រើសរើសឈ្មោះប្រទេស (គួរតែ
ជ្រើសរើសយក USA ព្រោះល្បឿន download អាចលឿនជាង) បន្ទាប់មកនៅផ្នែកខាង
ក្រោមប្រិយមិត្តអាចធ្វើការជ្រើសរើសយកភាសារបស់កំណែដែលខ្លួនពេញចិត្តការស្រេច។
ចំពោះកំណែដែលទាញយកមកបាននោះមានទំរង់ជា ISO ដូច្នេះប្រិយមិត្តត្រូវ Write ចូល
ក្នុង Disc រឺក៏ប្រើប្រាស់ USB ដើម្បីងាយស្រួលក្នុងការដំឡើងសាកល្បង Windows ថ្មីនេះ។
នៅក្រោយពេលដំឡើងរួចរាល់យើងនឹងសង្កេតឃើញថាកម្មវិធី Browser Internet Explorer
10 Platform Preview 5 នឹងត្រូវបានបង្ហាញវត្តមានឡើងនៅក្នុងកំណែ Consumer Preview
នេះ ប៉ុន្តែប៊ូតុង Start លែងមានវត្តមានដូចកំណែមុនៗទៀតហើយ។
តំរូវការរូបសណ្ឋានម៉ាស៊ីនដើម្បីអាចដំឡើង Windows ថ្មីនេះបាន៖
-បណ្តាម៉ាស៊ីនដែលដំណើរការ Windows 7 បានល្អ ក៏អាចដំណើរការ Windows 8 នេះបាន
ផងដែរ។
-
CPU ៖ ១ gigahertz (GHz) រឺខ្ពស់ជាងនេះ
-
RAM ៖ ១ gigabyte (GB) (32-bit) រឺ ២GB (64-bit)
-
ទំហំ Hard disk ៖ ១៦GB (32-bit) រឺ ២០GB (64-bit)
-
Card ក្រាហ្វិក ៖ Microsoft DirectX 9 graphics រឺក៏ខ្ពស់ជាងនេះ
-ដើម្បីអាចប្រើប្រាស់មុខងារ Touch តំរូវអោយមាន Tablet រឺអេក្រង់ដែល Support មុនងារ
Touch .....
ប្រភព៖ Microsoft
ដោយ៖ រស្មី