CamNews

បច្ចេកវិទ្យា 

Facebook ប្រកាស Interface Timeline សំរាប់ Fanpage

Timeline គឺជាមុខងារថ្មីដែលត្រូវបាន Facebook នាំមកជូនអ្នកប្រើប្រាស់ទាំងឡាយអាចប្រើ
ប្រាស់បានដោយសេរីអស់មួយរយៈកាលរួចមកហើយ និងដោយឡែកចាប់ពីពេលនេះតទៅ
សំរាប់បណ្តា Fanpage (ទំព័ររបស់ស្ថាប័ន,អង្គភាពមួយ រឺបុគ្គលល្បីឈ្មោះណាម្នាក់សំរាប់អ្នក
គាំទ្រទាំងឡាយ) ក៏អាចប្រើប្រាស់នូវមុខងារ Timeline បានផងដែរសំរាប់ទំព័ររបស់ខ្លួន។

Timeline ត្រូវបានរំលេចដោយផ្ទាំងទំព័រ Cover មួយស្ថិតនៅផ្នែកខាងលើនៃទំព័រ Profile និង
មានការរៀបចំតាមរបៀបរៀបរយនូវព្រឹត្តិការណ៍ Status ... មានលក្ខណៈតាមកាលបរិច្ឆេទ
ផ្សេងៗគ្នា។ ដោយឡែកអ្នកគ្រប់គ្រង Fanpage ក៏អាចដាក់បន្ថែមនូវអត្ថបទខ្លឹមសាររបស់ខ្លួន
នៅផ្នែកខាងលើបង្អស់បានរយៈពេលរហូតដល់ ១ សប្តាហ៍ដើម្បីអោយអ្នកគាំទ្រកាន់តែមាន
ភាពងាយស្រួលក្នុងការតាមដាន់ស្វែងយល់ផងដែរ។ Timeline ត្រូវបានវាយតំលៃថាគឺជា
កម្មវិធីមួយដែលជួយដល់អ្នកប្រើប្រាស់ទាំងឡាយអាចតាមដានរាល់ខ្លឹមសារផ្សេងៗក្នុងអតី
តកាលមានភាពងាយស្រួលបំផុត ប៉ុន្តែដោយឡែកក៏មានមួយចំនួនបានលើកឡើងថា
Interface នេះមានភាពស្មុគស្មាញជាច្រើន និងពួកគេមិនចង់ប្រើប្រាស់នោះឡើយ។

បណ្តា Fanpage ទាំងឡាយអាចដាក់ប្រើប្រាស់នូវ interface Timeline ចាប់ពីពេលនេះតទៅ
ហើយ ដោយឡែកប្រសិនបើមិនចង់ប្រើប្រាស់ទេ នៅថ្ងៃទី៣០ ខែមេសាខាងមុខ Facebook នឹងបង្ខំអោយប្រើប្រាស់ដោយខានមិនបានឡើយ៕

ប្រភព៖ Facebook
ដោយ៖ រស្មី

Tags: facebookelectronictechnologytimelinesocial networkcover