អាមេរិក៖ តាមការស្រាវជា្រវថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Collage
United States បានអោយដឹងថា តំបន់ ឬចំនុចដែលក្ដៅជាងគេលើពិភពលោក គឺតំបន់ Death
Valley ជិតរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។
តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្ដ្រ បានអោយដឹងថា តំបន់ Death Valley ជាតំបន់
ដែលត្រូវបានគេចាត់ទុកថា មានសីតុណ្ហភាពក្ដៅបំផុត ខណៈដែលតំបន់នេះ ធា្លប់មានសី
តុណ្ហភាពឡើងដល់ ៥៨ អង្សាសេ នាពេលថ្មីៗកន្លងទៅនោះ។
យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើដដែលបានអោយដឹងថា ពេលថ្មីៗនេះ តំបន់ដែល
មានការប្រកួតប្រជែងផ្នែកកំដៅ ជាមួយតំបន់ Death Valley គឺតំបន់ El Azizia ប៉ែកខាងជើង
ប្រទេសលីប៊ី ពោលគឺនៅតាមបណ្ដាយដងសមុទ្រ មេឌីទែរ៉ានេ ។ ក្រុមអ្នកវិទ្យាសាស្រ្ដបាន
អោយដឹងទៀតថា ការដែលកំដៅកាន់តែឡើងបែបនេះ គឺមានផលប៉ះពាល់ ដល់មនុស្ស
សត្វ និងដំណាំប្រជាពលរដ្ឋផងដែរ៕
ដោយ៖ នារី
ប្រភព៖ .guardian