នៅក្នុងកម្មវិធីតាំងពិព័រណ៌ MWC ដែលធ្វើឡើងនៅឯ Barcelona ឆ្នាំនេះ LG បានដាក់តាំង
បង្ហាញនូវសមិទ្ធិផលថ្មីមួយទៀតរបស់ខ្លួនគឺឧបករណ៍សាកថ្មឥតខ្សែឈ្មោះថា WCD-800
ដែលមានដំណើរការតាមរបៀបគ្នានឹងបច្ចេកវិទ្យា Touchstone របស់ Palm ដែរ គឺមិនចាំ
បាច់ប្រើប្រាស់ខ្សែដោតជាមួយទូរស័ព្ទនៅពេលសាកថ្មនោះឡើយ។
ឧបករណ៍សាកថ្មនេះអាចដំណើរការបានជាមួយបណ្តាទូរស័ព្ទ smartphone គ្រប់ប្រភេទ
ដែល LG ឧទ្ទេសនាមនៅក្នុងកម្មវិធីតាំងពិព័រណ៌ MWC លើកនេះផងដែរ ដែលអាចដំណើរ
ការបានទាំងក្នុងរបបជា portrait និង landscape និងថែមទាំងអាចដំណើរការបានតាមស្តង់
ដា Qi របស់ Wireless Power Consortium ទៀតផង។
WCD-800 មានទំហំ ៧៥,៨មីលីម៉ែត្រ និងអាចដំណើរបានល្អជាងបើធៀបជាមួយកំណែមុន
គឺ WCD-700 ។ WCD-800 នឹងត្រូវបានដាក់លក់ដំបូងក្នុងប្រទេសកូរ៉េខាងត្បូងមុននឹងនាំទៅ
កាន់ទីផ្សារអាមេរិកខាងជើងនិងទីផ្សារផ្សេងៗទៀតនៅពាក់កណ្តាលឆ្នាំ ២០១២ នេះ៕
ប្រភព៖ pocket-lint
ដោយ៖ រស្មី