កាលបរិច្ឆេទធ្វើការប្រកាសនិងទីតាំងដាក់បង្ហាញវត្តមានជាផ្លូវការសមិទ្ធិផល iPad ជំនាន់
ថ្មី (iPad 3 រឺក៏ iPad HD) របស់ Apple ត្រូវបានអោយដឹងថានឹងធ្វើឡើងនៅថ្ងៃទី ៧ខែមីនា
ខាងមុខនេះហើយ។ ប៉ុន្តែដោយឡែកចំពោះពត៌មានលំអិតស្តីពីរូបសណ្ឋាន និងតំលៃលក់
របស់សមិទ្ធិផលនេះកំពុងតែស្ថិតនៅក្នុងសភាពមួយមិនទាន់ទូលំទូលាយនិងច្បាស់លាស់
នៅឡើយ។ ហើយកន្លងមកធ្លាប់មានប្រភពពត៌មានជាច្រើនបានធ្វើការចុះផ្សាយថាតំលៃ
របស់ iPad 3 នេះគឺមានតំលៃថ្លៃជាង iPad 2 បច្ចុប្បន្នពី ៧០ ដុល្លាអាមេរិកទៅ ៨០ដុល្លាអា
មេរិកទៀតផង។ ផ្ទុយទៅវិញបើយោងតាមប្រភពពត៌មានគួរអោយទុកចិត្តបំផុត 9to5mac បែរជានិយាយផ្សេងពីអ្វីដែលប្រភពទាំងនោះបានចុះផ្សាយទៅវិញ ដោយនិយាយថាតំលៃ
របស់ iPad 3 ថ្មីនេះនឹងមានតំលៃស្មើនឹងតំលៃរបស់ iPad 2 ពេលបច្ចុប្បន្ននេះ។ ប្រការនេះ
ក៏អាចនិយាយបានថាមានលក្ខណៈសមហេតុផលម្យ៉ាងដែរ ព្រោះប្រពៃណីរបស់ Apple
កន្លងមកក៏មិនដែលធ្វើការតំឡើងតំលៃសមិទ្ធិផលថ្មីរបស់ខ្លួននោះដែរ។
ប្រភពខាងលើនេះថែមទាំងបានបង្ហើបអោយដឹងទៀតថា iPad 3 នេះនឹងមានកំរិតទំហំគឺ
១៦/៣២/៦៤GB ដែលមានន័យថាគ្មានការប្រែប្រួលអ្វីឡើយបើធៀបជាមួយនឹងកំណែពេល
បច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀតកាលពីសប្តាហ៍កន្លងទៅ Digitimes ក៏បានចុះផ្សាយផងដែរ
ស្តីអំពីទំហំរបស់ iPad 3 នេះ ដោយបានលើកឡើងថានឹងមានកំណែ ៨GB ថ្មីបន្ថែមទៀត
ក្នុងទិសដៅធ្វើការបញ្ចុះតំលៃយ៉ាងច្រើន និងដើម្បីធ្វើការប្រកួតប្រជែងជាមួយគូរប្រជែង
ផ្សេងៗនៅក្នុងទីផ្សារ ដែលករណីនេះគេជឿជាក់ថាអាចនឹងកើតឡើងទៀតផង។
ឈ្មោះកូដរបស់ iPad ជំនាន់ថ្មីដែលត្រូវបានប្រកាសអោយដឹង៖
MC705LL/A � J1 GOOD A-USA
MC706LL/A � J1 BETTER A-USA
MC707LL/A � J1 BEST A-USA
MD328LL/A � J1 GOOD B- USA
MD329LL/A � J1 BETTER B-USA
MD330LL/A � J1 BEST-B-USA
MD366LL/A � J2A GOOD A-USA
MD367LL/A � J2A BETTER A-USA
MD368LL/A � J2A BEST A-USA
MD369LL/A � J2A GOOD B-USA
MD370LL/A � J2A BETTER B-USA
MD371LL/A � J2A BEST B-USA
ប្រភព៖ 9to5mac
ដោយ៖ រស្មី