CamNews

ផលិតផលថ្មី 

Android 6.0 នឹងមានឈ្មោះថា Key Lime Pie?

Key Lime Pie គឺជាឈ្មោះបង្អែមសង់ខ្យាម្យ៉ាងក្នុងប្រទេសអាមេរិក ហើយក៏អាចនឹងក្លាយ
ជាឈ្មោះដែល Google មានគំរោងដាក់អោយប្រព័ន្ធប្រតិបត្តិការថ្មីបំផុតរបស់ខ្លួននៅពេល
អនាគតខាងមុខនេះផងដែរ ដែលលទ្ធភាពជាច្រើនគឺអាចជាកំណែ Android 6.0 តែម្តង។


ដំណឹងខាងលើនេះត្រូវបានប្រភពមួយដែលជិតស្និទ្ធនឹង Google ធ្វើសេចក្តីប្រកាសនៅលើ
គេហទំព័របច្ចេកវិទ្យា The Verge​ ,ប៉ុន្តែប្រភពនេះមិនបានបញ្ជាក់លំអិតបន្ថែមស្តីអំពីកាល
បរិច្ឆេទនៃថ្ងៃដាក់បង្ហាញវត្តមាន ក៏ដូចជាលេខដែលនឹងត្រូវកំណត់ដាក់អោយកំណែថ្មីនេះ
នៅឡើយ។

ប្រការដែលគួរអោយចាប់អារម្មណ៍បំផុត នោះគឺរបៀបដាក់ឈ្មោះអោយកំណែថ្មីរបស់ខ្លួន
ដែល Google ជាធម្មតាតែងតែជ្រើសរើសយកឈ្មោះមុខបង្អែមដ៏ឆ្ងាញ់ពិសារនិងមានឈ្មោះ
ល្បីនៅក្នុងប្រទេសអាមេរិកមកដាក់ឈ្មោះអោយប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន។
ដោយឡែកមានប្រការដែលគួរអោយចាប់អារម្មណ៍មួយផ្សេងទៀត នោះគឺឈ្មោះបណ្តាប្រ
ព័ន្ធប្រតិបត្តិការ Android ទាំងអស់របស់ Google គឺត្រូវបានបង្ហាញវត្តមានឡើងជាបន្តបន្ទាប់
តាមលំដាប់លំដោយនៃតួអក្សរទៀតផង ជាក់ស្តែងមានដូចជា កំណែដំបូងមានឈ្មោះហៅ
ថា Cupcake (Android 1.5) បន្ទាប់មកឈ្មោះ Donut (1.6), Eclair (2.0, 2.1), Froyo (2.2),
Gingerbread (2.3), Honeycomb (3.0) និង Ice Cream Sandwich (4.0) ហើយមានប្រព័ន្ធ
ប្រតិបត្តិការថ្មីបំផុតមួយទៀតដែលនឹងមកដល់ពេលឆាប់ៗខាងមុខនេះ មានឈ្មោះហៅថា
Jelly Bean ។ ដូច្នេះឈ្មោះ Key Lime Pie គឺជាឈ្មោះថ្មីមួយសាកសមបំផុតដែល Google អាចនឹងយកមកដាក់អោយប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនពេលអនាគតខាងមុខផងដែរ។

ចំពោះកំណែក Jelly Bean នឹងត្រូវដាក់បង្ហាញវត្តមាននៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១២ នេះ
ដោយឡែកចំពោះ Key Lime Pie វិញត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចនឹងបង្ហាញវត្តមាន
នៅចុងឆ្នាំ ២០១២ នេះរឺក៏ដើមឆ្នាំ ២០១៣ ។

បច្ចុប្បន្នមិនទាន់មានប្រភពពត៌មានបញ្ជាក់ណាមួយពីខាងសាម៉ីខ្លួន Google ផ្ទាល់ដែលទាក់
ទងនឹងឈ្មោះដែលនឹងត្រូវដាក់អោយកំណែប្រព័ន្ធប្រតិបត្តិការ Android ថ្មីរបស់ខ្លួននេះនៅ
ឡើយ៕

ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: electronicandroidtechnologydonut (1.6)eclair (2.02.1)froyo (2.2)gingerbread (2.3)honeycomb (3.0)cupcake (android 1.5)jelly bean