Elisa ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតធំបំផុតក្នុងប្រទេស
ហ្វាំងឡង់,កាលពីពេលថ្មីៗនេះទើបតែបានធ្វើសេចក្តីប្រកាសស្តីអំពីបរិមាណទូរស័ព្ទដែល
បានលក់ចេញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅនេះ។ ហើយនៅក្នុងបញ្ជីឈ្មោះទូរស័ព្ទ
ដែលនាំមុខគេនោះគឺ Nokia Lumia 800 បន្ទាប់មកគឺ iPhone 4S និង Nokia C2-01។ ដោយ
ឡែកសមិទ្ធិផលថ្មី Nokia Lumia 710 ដែលទើបតែចាប់ផ្តើមធ្វើចរាចរកាលពីថ្ងៃទី ២២ ខែ
កុម្ភៈកន្លងទៅថ្មីៗនេះក៏មានវត្តមាននៅក្នុងបញ្ជីឈ្មោះនោះផងដែរ និងថែមទាំងមានឈ្មោះ
ក្នុងលំដាប់លេខរៀងទី ១២ ទៀតផង គឺនៅក្រោយពេលចេញលក់បានត្រឹមមួយសប្តាហ៍
ប៉ុណ្ណោះ។
ខាងក្រោមនេះគឺជា Top ១៥ នៃទូរស័ព្ទដែលលក់ដាច់បំផុតរបស់ Elisa ប្រចាំខែ
កុម្ភៈ ឆ្នាំ ២០១២៖
១.
Nokia Lumia 800
២. Apple iPhone 4S
៣. Nokia C2-01
៤. Samsung Galaxy Gio
៥. Samsung Galaxy Xcover
៦. Samsung Galaxy S II
៧. Nokia 300
៨. Nokia 500
៩. Nokia C5-00 5MP
១០. Nokia 7230
១១. Samsung Galaxy S+
១២. Nokia Lumia 710
១៣. Nokia E7-00
១៤. Apple iPhone 4
១៥. Nokia N9-00
ដោយឡែក ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតមួយផ្សេងទៀតឈ្មោះ DNA ក៏បានធ្វើសេចក្តី
ប្រកាសស្តីអំពីបរិមាណទូរស័ព្ទដែលបានលក់ចេញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅនេះ
ផងដែរ ហើយចំណាត់ថ្នាក់ទាំងបីដំបូងក៏ដូចគ្នានឹងលទ្ធផលរបស់ Elisa ផងដែរ។ ប៉ុន្តែចំពោះ
Nokia Lumia 710 នៅក្នុងបញ្ជីរបស់ DNA នេះគឺបានប្តូរមកលេខរៀងទី ៩ វិញនិងក្នុងរយៈ
ពេលចេញលក់ត្រឹមតែមួយសប្តាហ៍ដូចគ្នា។ ដូច្នេះយើងសង្កេតឃើញថាទាំងពីរគំរូគឺសុទ្ធតែ
ស្ថិតក្នុងប្រភេទ Lumias របស់ Nokia ទាំងអស់។ នេះគឺជាទិន្នន័យមួយដ៏គួរអោយរីករាយ
បំផុតរបស់ Nokia នៅក្នុងខែកុម្ភៈកន្លងមកនេះ។
Top ១០ ទូរស័ព្ទដែលលក់ដាច់បំផុតរបស់ DNA ក្នុងខែកុម្ភៈ ឆ្នាំ ២០១២៖
១. Nokia Lumia 800
២. Apple iPhone 4S
៣. Nokia C2-01
៤. Samsung Galaxy Mini
៥. Nokia C1-01
៦. Samsung Galaxy Xcover
៧. Samsung Galaxy S II
៨. Samsung Galaxy S Plus
៩. Nokia Lumia 710
១០.Nokia C2-05
ប្រភព៖ esphoneblog
ដោយ៖ រស្មី