CamNews

មិនគួរឲ្យជឿ 

វីដេអូថតជាប់ស្រស់ៗ គ្រោះថ្នាក់បុក រន្ធត់បំផុត យឹតតែមួយជំហាន យមរាជតថ្លៃ

ស្ទើរតែមិនគួរអោយជឿ ៖ កាលពីប៉ុន្មានមុននេះ ទីភ្នាក់ងារសារព័ត៌មាន ស្កាយញូវ បានចេញ
ផ្សាយនូវវីដេអូគ្រោះថ្នាក់ដ៏រន្ធត់មួយ ដែលត្រូវបានថតជាប់ទិដ្ឋភាពទាំងស្រុង ពោលគឺ រថយ
ន្តដឹកទំនិញធន់ធំមួយគ្រឿង     ត្រូវរថភ្លើងមួយគ្រឿងផ្សេងទៀត  បុកពេញមួយពេញទំហឹង
ខណៈទៅជាប់គាំងនៅពីមុខផ្លូវរថនៃខ្សែរថភ្លើង។

គួរបញ្ជាក់ផងដែរថា  ករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ   បានកើតឡើងកាលពីម្សិល
មិញនេះ នៅភាគខាងលិចរដ្ឋ  តិចសាស់  សហរដ្ឋអាមេរិក ។ ដោយឡែក បើនិយាយពីទំហំ
នៃការខូចខាត ក៏ដូចជាមូលហេតុដែលនាំអោយរថយន្តដឹកទំនិញធន់ធំ  ទៅជាប់គាំងនៅពី
មុខផ្លូវរថនៃខ្សែរថភ្លើងនោះ    មិនទាន់មានប្រភពណាមួយបញ្ជាក់អោយដឹងនៅឡើយនោះ
ទេ។

តែបើតាមការប៉ាន់ប្រមាណ  ទំនងជារថយន្តមួយគ្រឿងនោះជាប់ផុង  ឬក៏គើងជាប់នៅនឹង
មួយកន្លែង  ក្រោយបើកកាត់ផ្លូវរថភ្លើង  តែអ្វីដែលជាភាពភ្ញាក់ផ្អើល និងបុកពោះនោះគឺថា
បុរសជាអ្នកបើករថយន្តប៊ិះនឹងស្លាប់បាត់បង់ជីវិត   មុននឹងសម្រេចចិត្តលោតចេញពីឡាន
ពោលគឺ មុនតែបន្តិច  នៃគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ    ។ ខាងក្រោមនេះគឺជាវីដេអូ
ជ្រាបកាន់តែច្បាស់​ តាមដានទស្សនាបន្តិចទៅ ៖

ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ
- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់

- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក

- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?

ដោយ ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Truck Train crash USA Texas