CamNews

ផលិតផលថ្មី 

ស្រោមដៃជំនួសអោយ Mouse កុំព្យូទ័រ

ពេលនេះមានបន្ថែមជំរើសថ្មីមួយទៀតហើយសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ នោះគឺ
ស្រោមដៃជំនួសអោយ Mouse ធម្មតាដែលប្រើប្រាស់ជាមួយកុំព្យូទ័រដូចសព្វមួយដង។ តាម
រយៈស្រោមដៃនេះ នឹងជួយអោយអ្នកប្រើប្រាស់ធ្វើការបញ្ជារកុំព្យូទ័ររបស់ខ្លួនបានកាន់តែ
ងាយស្រូលជាងមុន ពីព្រោះតែមិនចាំបាច់ដាក់ដៃលើ Mouse ដូចមុនទៀតនោះឡើយ។

ក្រុមហ៊ុនផលិត Bellco Ventures បានអោយដឹងថាស្រោមដៃនេះមានបំពាក់ប៊ូតុងសំរាប់ចុច
បិទ/បើក និងភ្លើង LED ដែលពាក់នៅលើម្រាមចង្អុល និងបញ្ជារដោយម្រាមមេដៃ។

ស្រោមដៃឥតខ្សែនេះអាចដំណើរការទៅបានតាមរយៈ USB មួយដែលភ្ជាប់ជាមួយម៉ាស៊ីន
កុំព្យូទ័រ រីឯការសាកថ្មក៏តាមរយៈរន្ធដោត USB នេះផងដែរ និងអាចដំណើរការបានជាមួយ
ប្រព័ន្ធប្រតិបិត្តការ Androids, Linux, Mac និង Windows និងអាចបញ្ជារបានរយៈចំង៉ាយជាង
១០ ម៉ែត្រឯណោះ។ ចំពោះតំលៃស្រោមដៃនេះត្រូវបានក្រុមហ៊ុនផលិតអោយដឹងថាមាន
តំលៃ ៧៩,៩៩ ដុល្លាអាមេរិកសំរាប់ស្រោមដៃមួយ៕

ប្រភព៖ Physorg
ដោយ៖ រស្មី


Tags: electronictechnologymousebellco ventures