ទីបំផុតការឧទ្ទេសនាមបង្ហាញវត្តមានសមិទ្ធិ iPad ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple បានប្រព្រឹត្ត
ទៅតាមការកំណត់ទុកពិតប្រាកដមែន គឺនៅឯមជ្ឈមណ្ឌលសិល្បៈ Yerba Buena ក្នុងទីក្រុង
San Francisco ប្រទេសអាមេរិក នាថ្ងៃទី ៧ខែមីនា វេលាម៉ោង ១០ ព្រឹកម៉ោងក្នុងតំបន់ ត្រូវ
នឹងម៉ោង ១ ព្រឹកថ្ងៃទី ៨មីនា ម៉ោងក្នុងប្រទេសកម្ពុជា។ ការរចនារូបរាងខាងក្រៅរបស់សមិទ្ធិ
ផលថ្មីនេះមិនមានការខុសប្លែកគ្នាច្រើនប៉ុន្មានទេបើធៀបជាមួយ iPad 2 ,ប៉ុន្តែអ្វីដែលខុស
ប្លែកគ្នាខ្លាំងនោះគឺរូបសណ្ឋានខាងក្នុងរបស់សមិទ្ធិផល។
iPad ថ្មីនេះបំពាក់ដោយអេក្រង់ប្រភេទ Retina ទំហំ ៩,៧ អ៊ីង មាន resolution កាន់តែខ្ពស់
រហូតដល់ ២០៤៨x ១៥៣៦ pixel , ប្រើប្រាស់ CPU ប្រភេទ A5X GPU quad core ។ ចំណែក
ឯកាមេរ៉ាវិញមានឈ្មោះហៅថា iSight ទំហំ ៥ megapixel អមជាមួយនឹង lens ៥, filter IR
សមត្ថភាព autofocus ,បន្ថែមពន្លឺដោយស្វ័យប្រវត្តិ រូបភាពមានកំរិតច្បាស់ជាង ៤០% ធៀប
ជាមួយ iPad 2 និងអាចថតវីដេអូ Full HD ទៀតផង។
នេះគឺជាសមិទ្ធិផលដំបូងបង្អស់របស់ Apple ដែលមានបំពាក់បច្ចេកវិទ្យា LTE/4G ប៉ុន្តែចំណុះ
ថ្មត្រូវបានរក្សាដដែលគឺមានរយៈពេល ១០ ដូច iPad 2 ដែរ ( ៩ម៉ោងពេលប្រើ 4G)។ iPad ថ្មី
នេះមានកំរាស់ ៩,៤មីលីម៉ែត្រ ទំងន់ ០,៦៣គីឡូក្រាម (iPad 2 កំរាស់ ៨,៨មីលីម៉ែត្រ ,ទំងន់
០,៦១គីឡូក្រាម) ។ កំណែថ្មីនេះមានពីរជំរើសសំរាប់ជ្រើសរើសគឺពណ៌ស និងខ្មៅជាមួយ
តំលៃចាប់ពី ៤៩៩ ដុល្លាអាមេរិកឡើងទៅដូច iPad 2 នាពេលកន្លងមកដែរ។
អតិថិជនទូទៅអាចកក់ទិញ iPad ថ្មីនេះចាប់ពីពេលនេះតទៅ ហើយសមិទ្ធិផលថ្មីនេះក៏នឹង
ចាប់ផ្តើមចេញលក់ចាប់ពីថ្ងៃទី ១៦ ខែមីនាខាងមុខនេះផងដែរនៅក្នុងប្រទេសមួយចំនួនដូច
ជា អាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង Switzerrland ហុងកុង សិង្ហាបុរី ជប៉ុន និង
ប្រទេសអូស្រ្តាលី។
Apple មិនបានប្រកាស់បា្រប់ពីឈ្មោះរបស់សមិទ្ធិផលថ្មីនេះទេ ដោយគ្រាន់តែហៅថា
"New iPad" (iPad ថ្មី) ។ ដោយឡែកចំពោះ iPad 2 ក៏ត្រូវបានក្រុមហ៊ុនបញ្ចុះតំលៃរហូតដល់
ចំនួន ១០០ ដុល្លាអាមេរិកលើគ្រប់កំណែទាំងអស់ ដែលមានន័យថាតំលៃរបស់វាគឺចាប់ពី
៣៩៩ ដុល្លាអាមេរិកឡើងទៅ៕
ប្រភព៖ Mask
ដោយ៖ រស្មី