CamNews

ជីវិតរស់នៅ 

លេចចេញផ្លូវធើ្វដំណើរទៅកាន់សាលារៀន ដែលគ្រោះថ្នាក់បំផុត

 

ឥណ្ឌូនេស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី​ ០៦ វិច្ឆិកា ម្សិលមិញ
នេះថា ថ្មីៗនេះ​ គេបានប្រទះឃើញផ្លូវមួយ ដែលត្រូវឆ្លងកាត់ព្រៃផង ទន្លេផង ដែលមើល
ទៅប្រកបដោយគ្រោះថ្នាក់ និងការភ័យខ្លាចបំផុត ខណៈដែលមានសិស្សសាលាតូចៗមួយ
ចំនួនបានយកផ្លូវ (ស្ពាន) នេះធើ្វដំណើរទៅកាន់សាលារៀនរបស់ពួកគេ។





ប្រភពដដែលបានអោយដឹងថា ផ្លូវដែលឆ្លងកាត់ព្រៃ និងជ្រោះនេះ គឺមានប្រវែងប្រមាណ
ជា៣០ feets ស្ថិតនៅភូមិ Pintu Gabang ខេត្ដ Padang ប្រទេសឥណ្ឌូនេស៊ី។ដោយឃើញ
មានការលំបាកបែបនេះ ទើបមានមតិជាច្រើនចោទថា ហេតុអ្វីបានជាអាជ្ញាធរក្នុងតំបន់នេះ
មិនស្នើរទៅកាន់រដ្ឋាភិបាល អោយជួយសម្រួលផ្លូវនេះ ដើម្បីងាយស្រួលដល់កុមារទាំងនោះ
ផង?


ដោយ៖ នារី
ប្រភព៖ dailymail


Tags: lifestyle living dangerous way to school Indonesia