ស្ទើរតែមិនគួរអោយជឿ ៖ រណ្តៅស្រុតមួយកន្លែង ត្រូវបានក្រុមការងារ សាងសង់ រកឃើញថាវាពិត មានការបាក់ស្រុត កាលពីពេលកន្លងទៅ នៅឯបរិវេណ ពហុកីឡាដ្ឋានមួយកន្លែង ក្នុងរដ្ឋ Tenne-ssee ភាគខាងត្បូង សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយញូវ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ដើមឡើយ វាមានទំហំតូចនោះទេ តែក្នុងរយៈពេលដ៏ខ្លី វា កាន់តែរីកមាឌឡើង ក្រោយក្រុមកម្មករ សម្រេចចិត្ត ធ្វើការជីក ដើម្បីរក ចំនុចបាតក្រោមក្នុងគោល បំណង ធ្វើការចាក់បំពេញដី ក្នុងការជួសជុល ។ គួរបញ្ជាក់ថា ករណីរកឃើញ រណ្តៅស្រុតលើក នេះអាចកើតឡើងទៅបាន ខណៈមានការសាងសង់ នៅក្នុងពហុកីឡាដ្ឋាន ។
ប្រភពបញ្ជាក់បានថា ពហុកីឡាដ្ឋានមួយនេះ បានសាងសង់ឡើង និងដាក់អោយប្រើប្រាស់តាំងពី ឆ្នាំ ១៩៤៦ មកម្ល៉េះ ពោល មានទីតាំងស្ថិតនៅក្នុងក្រុង Clarksville រដ្ឋ Tennessee សហរដ្ឋអាមេ រិកដោយនៅក្នុងនោះ មានកន្លែងអង្គុយដល់ទៅ ១០,០០០ កន្លែង ។
ក្រោយពីបានរកឃើញ កន្លែងរណ្តៅស្រុតខាងលើនេះ បើតាមការអះអាង អោយដឹងពី អាជ្ញាធរក្នុង តំបន់ បញ្ជាក់បានថា នឹងមានការជួសជុល ដោយចាក់បំពេញ ថ្ម និង ស៊ីម៉ង់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សា្កយញូវ