ក្រៅពី iPad ថ្មីរបស់ Apple ក៏នៅមានសមិទ្ធិផល Android ថ្មីៗជាច្រើនផ្សេងទៀតផងដែរនឹង
ត្រៀមខ្លួនបង្ហាញវត្តមាននៅលើទីផ្សារ។ សមិទ្ធិផលទាំងនោះបំពាក់ដោយអេក្រង់ប្រភេទ
Full HD ផ្តល់កំរិតគុណភាពរូបភាពច្បាស់ត្រជាក់ភ្នែក និងថែមទាំងអាចធ្វើជាគូរប្រកួតជា
មួយ iPad ថ្មីរបស់ Apple ទៀតផង។
Asus Transformer Pad Infinity 700 (១៩២០ x ១២០០ pixel) មានកំរិតរូបភាពរហូត
ដល់ ២២៤ pixel ក្នុងមួយអ៊ីង (ppi) ដែលកំរិតនេះទាបជាងបន្តិចបើធៀបជាមួយ iPad ថ្មី
របស់ Apple (២៦៤ ppi )។ សមិទ្ធិផលមានរូបសណ្ឋានខាងក្នុងប្រហាក់ប្រហែលគ្នានឹង
គំរូ Asus Transformer ផងដែរគឺប្រើប្រាស់ chip ប្រភេទ Quad core Tegra 3 របស់ Nvidia
បំពាក់បច្ចេកវិទ្យា IPS+ ដែលអាចមើលរូបភាពលើអេក្រង់បានរហូតដល់ ១៧៨ ដឺក្រេ។
ចំពោះថ្មវិញគឺអាចដំណើរបានចាប់ពី ១២ រហូតដល់ ១៨ ម៉ោង។ កាមេរ៉ាក្រោយមានទំហំ
៨ megapixel, Sensor CMOS, aperture f/2.4 ដែលអនុញ្ញាតអោយការថតរូបមានគុណ
ភាពកាន់តែច្បាស់បើទោះបីជាក្នុងករណីពន្លឺមិនគ្រប់គ្រាន់ក៏ដោយ។ Asus នៅមិនទាន់
បញ្ជាក់ប្រាប់ពីកាលបរិច្ឆេទដាក់បង្ហាញវត្តមាន និងតំលៃរបស់ tablet នេះនៅឡើយ។
ក្រៅពីអេក្រង់មាន resolution ១៩២០x ១២០០ pixel, កំរាស់ ៨,៨មីលីម៉ែត្រនោះ ឧបករណ៍
Tablet
MediaPad 10 របស់ Huawei ថែមទាំងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង
លើ chip Quad core K3V2 ល្បឿន ១,៥GHz ដែលក្រុមហ៊ុននេះផលិតឡើងដោយផ្ទាល់ និង
មាន RAM ២GB (ខ្ពស់ជាង ២ដងបណ្តា tablet លំដាប់ខ្ពស់ទាំងឡាយក្នុងទីផ្សារបច្ចុប្បន្ន) ។
បុគ្គលលិកជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនខាងលើ ក៏បានធ្វើការសង្កត់ធ្ងន់ថា MediaPad 10 នេះ
នឹងរក្សាតំណែងជា" tablet មានរូបសណ្ឋានយក្ស" រយៈពេលពេញមួយឆ្នាំខាងមុខនេះទៀត
ផង។
Acer Iconia Tab A700 គឺជាឧបករណ៍ Tablet មួយក្នុងចំណោមឧបករណ៍ Tablet Android ទាំងឡាយដែលមានដំណើរការខ្លាំង ជាមួយនឹងអេក្រង់ប្រភេទ Full HD, chip Quad core
Tegra 3 ល្បឿន ១,៣GHz និងដំណើរដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 (Ice Cream
Sandwich) ។ Acer មានគំរោងចេញលក់ឧបករណ៍ Tablet របស់ខ្លួននេះនៅក្នុងត្រីមាសទី ២
ឆ្នាំ ២០១២ នេះ ប៉ុន្តែនៅមិនទាន់ដឹងពីតំលៃនៅឡើយ។
Lenovo IdeaTab K2 ត្រូវបានធ្វើការឧទ្ទេសនាមនៅក្នុងពិធីតាំងពិព័រណ៌ CES កាលពីដើម
ឆ្នាំ ២០១២ កន្លងទៅនេះ។ សមិទ្ធិផលនេះមានរូបសណ្ឋានប្រហាក់ប្រហែលគ្នានឹងគំរូ Acer
Iconia Tab A700 ផងដែរ ដូចជាការប្រើប្រាស់ Chip Quad core Tegra 3 រីឯល្បឿនត្រូវបាន
ធ្វើការ Update ឡើងរហូតដល់ ១,៧GHz មិនតែប៉ុណ្ណោះថែមទាំងមានបំពាក់បន្ថែមនូវបច្ចេក
វិទ្យា Super Surround Speaker សំរាប់សំលេងទៀតផង។
សមិទ្ធិផលដំណើរការ Android ទាំងបួនខាងលើថ្វីត្បិតតែមានអេក្រង់មិនសូវច្បាស់ដូច iPad
ថ្មីរបស់ Apple (២.០៤៨x ១៥៣៦ pixel) ក៏ពិតមែន ប៉ុន្តែសំអាងលើ Chip ប្រភេទ Quad core
និងកំរាស់ដ៏ស្តើងរបស់វា ជាពិសេសតំលៃក៏ត្រូវបានគេព្យាករណ៍ថានឹងមានកំរិតសមរម្យជាង ដូច្នេះប្រាកដណាស់ថាសមិទ្ធិផលទាំងនោះនឹងក្លាយជាគូរប្រជែងមួយដ៏ខ្លាំងក្លារបស់ Apple ជាក់ជាមិនខាន៕
ប្រភព៖ CBS
ដោយ៖ រស្មី