CamNews

ថេបប្ល៊ែត 

ថ្មរបស់ New iPad មានចំណុះស្មើនឹង ២ដងចំណុះថ្ម របស់ iPad 2

ស្ទើរតែគ្រប់គ្នាសុទ្ធតែគិតថាអេក្រង់ប្រភេទ Retina ២០៤៨�១៥៣៦ pixel គឺជាបច្ចេកវិទ្យា
ថ្មីដ៏អស្ចារ្យបំផុតនៅលើ iPad ជំនាន់ថ្មីដែល Apple ទើបតែធ្វើការប្រកាស់បង្ហាញកាលពី
ពេលថ្មីៗនេះ, ប៉ុន្តែវាមិនទាន់ជាចំណុចដែលអស្ចារ្យបំផុតរបស់ iPad នោះឡើយ។

Apple បានបន្ថែមមុខងារថ្មីៗអស្ចារ្យជាច្រើនសំរាប់ New iPad ដូចជាអេក្រង់ប្រភេទ Retina
chip ក្រាហ្វិក Quad core ,បច្ចេកវិទ្យា 4G ដែលអ្វីទាំងអស់នេះគឺសុទ្ធតែទាមទារថាមពល
យ៉ាងច្រើន។ ម្យ៉ាងវិញទៀតយើងក៏បានដឹងដែរថា New iPad នេះមានរយៈពេលនៃការប្រើ
ប្រាស់ថ្មដូចគ្នានឹង iPad 2 ដែរ គឺ ១០ម៉ោង ប្រើប្រាស់ក្នុងករណីធម្មតា និង ៩ម៉ោងប្រសិន
បើប្រើប្រាស់ 4G ។

តើ Apple អាចធ្វើបានដោយរបៀបណា?

ចំពោះការផ្លាស់ប្តូរសំណង់ Processor ពី 40 mm ចុះមកត្រឹម 28 mm អាចជាចំណែកមួយ
ដែលជួយអោយឧបករណ៍សន្សំសំចៃថាមពលបានផងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺនៅតែផ្តោត
ចំពោះថ្មរបស់ឧបករណ៍ដដែល។ ថ្មរបស់ New iPad មានចំណុះស្មើជិត ២ដងធៀបជាមួយ
iPad 2 ខណៈដែលចំណុះថ្មរបស់ New iPad គឺ ៤២ Wh (វ៉ាត់ម៉ោង) និងថ្ម iPad 2 មានចំណុះ
២៥ Wh ហើយបើគិតជាមីលីអំពែរគឺថ្មរបស់ New iPad មានចំណុះស្មើនឹង ១១.៦៦៦ mAh
ចំណែក iPad 2 ត្រឹមតែ ៦.៩៤៤ mAh ប៉ុណ្ណោះ។ តាមការជាក់ស្តែងយើងអាចនិយាយបាន
ថាប្រើសិនបើមិនធ្វើការបន្ថែមនូវចំណុះរបស់ថ្មទេ ហើយនៅតែប្រើប្រាស់ថ្មដែលមានចំណុះ
ដូច​ iPad 2 ទៀតនោះ នោះ New iPad អាចប្រើប្រាស់បានតែប្រហែលជារយៈពេល ៦ម៉ោង
ប៉ុណ្ណោះ។ ដូច្នេះប្រាកដណាស់ថាការបន្ថែមបរិមាណចំណុះថ្មនេះគឺជាគន្លឺះដែលជួយអោយ
New iPad បើទោះបីជាបំពាក់អេក្រង់មាន resolution ខ្ពស់បំផុត, ប្រើប្រាស់បច្ចេកវិទ្យា 4G
និង GPU Quad core ក៏ដោយប៉ុន្តែរយៈពេលប្រើប្រាស់គឺនៅមានរយៈពេលដូចគ្នានឹងថ្មរបស់
iPad 2 ដដែល។

ម្យ៉ាងវិញទៀតវិធីដែលធម្មតាបំផុតក្នុងការបង្កើនចំណុះអោយថ្មគឺការប្រើប្រាស់នូវថ្មដែល
មានទំហំទ្វេរដងជាការស្រេច។ ប៉ុន្តែយើងដឹងហើយថា New iPad គឺគ្រាន់តែមានកំរាស់
ក្រាស់ជាងបន្តិចប៉ុណ្ណោះធៀបជាមួយ iPad 2 (៩,៤មីលីម៉ែត្រធៀបជាមួយ ៨,៨មីលីម៉ែត្រ)
និងមានទំងន់ធ្ងន់ជាងបន្តិចផងដែរ។ ដូច្នេះហើយថ្មរបស់ New iPad មិនអាចមានទំហំធំ
ជាងថ្មរបស់ iPad 2 ប៉ុន្មាននោះឡើយ។ អាស្រ័យហេតុដូច្នេះហើយ ដើម្បីអាចធ្វើបាននូវ
ប្រការនេះ គឺ Apple បានរិះរកគ្រប់វិធីសាស្ត្រដើម្បីបង្កើនចំណុះថាមពលអោយស្រឡាយ
cell Li-ion របស់ថ្ម។ ហើយប្រសិនបើពិតជាត្រឹមត្រូវដូចេ្នះមែន អាចនិយាយបានថានេះគឺ
ជាជោគជ័យដ៏ធំបំផុតមួយរបស់ Apple ផងដែរ៕

ប្រភព៖ Zdnet
ដោយ៖ រស្មី

Tags: electronictechnologyapple ipadbatteryapple inc.engineeringipadization