CamNews

កីឡាអន្តរជាតិ 

ចាញ់ទៀតហើយ Manchester United ត្រូវ Everton បំបាក់នៅក្នុង English Premier League ជាលើកទី ២(មានវីដេអូ)

យប់មិញនេះ ក្រុមបិសាចក្រហម Manchester United បានធ្វើដំណើរ ទៅកាន់ទឹកដី Goodison Park របស់ក្រុម Everton ដែលជាក្រុមចាស របស់លោកគ្រូ David Moyes ។ កាលពីនៅ ទឹកដីខ្លួនឯង ក្រុម Manchester United ក៏ត្រូវបាន Everton បំបាក់ផងដែរ ។



ចាប់ផ្តើម ការប្រកួត ក្នុងតង់ទី ១ ក្រុមបិសាចក្រហម Manutd ហាក់ដូចជា មានប្រៀបលើ Everton តែបន្តិចបន្តួច ប៉ុណ្ណោះតែ Everton នៅតែអាច វាយបកបាន វិញដដែល ។ រហូតដល់នាទីទី ២៧ កីឡាករ Phil Jones ខ្សែការពារក្រុម Manutd បានធ្វើអោយ មានកំហុស នៅតំបន់គ្រោះថា្នក់ ផ្តល់ បាល់ ពិន័យ ១១ ម៉ែតទៅក្រុម Everton ។ បាល់ពិន័យ បានស៊ុតចូល ដោយកីឡាករ Banes នៅ នាទីទី ២៨ ។ ជាបន្តមកទៀត Manutd ហាក់ដូចជា មានការ បាក់ស្បាត អស់អារម្មណ៍ ក្នុងការលេង យ៉ាងម៉េចទេ ដែលធ្វើ អោយក្រុម Everton ឆ្មក់ជាច្រើនដង ។ មកដល់នាទីទី ៤៣ ចុងតង់ទី ១ ក្រុម Everton ក៏រកបាន មួយគ្រាប់ទៀត ដោយកីឡាករ Mirallas ។ ចប់តង់ទី ១ ម្ចាស់ផ្ទះ Everton នាំមុខ ភ្ញៀវចាស់ Manchester United ក្នុងលទ្ធល ២ ទល់ ០ ជាបណ្តអាសន្ន ។ ចូលមកដល់ តង់ទី ២ ក្រុម Everton ផ្លាស់ប្តូរ យុទ្ធសាស្ត្រ មកជារនាំង ការពារវិញ ធ្វើអោយក្រុម Manchester United អស់ក្បាច់ ក្នុងការ តាមស្មើវិញ ក៏បញ្ចប់ការប្រកួត ក្នុងលទ្ធផល Everton 2-0 Manchester United ៕


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football manchester united everton premier league