Google និង Asustek នឹងសហការគ្នាដើម្បីធ្វើការឧទ្ទេសនាមនូវគំរូឧបករណ៍ Tablet ថ្មីមួយ
មានទំហំ ៧ អ៊ីងនិងមានតំលៃទាប ក្នុងទិសដៅធ្វើការប្រកួតជាមួយនឹង Kindle Fire ដែល
ត្រូវបានអោយដឹងថានឹងបង្ហាញវត្តមាននៅក្នុងខែ ឧសភា ខាងមុខនេះ។ នេះបើយោងតាម
ប្រភពពត៌មានពី Digitimes របស់តៃវ៉ាន់។ Tablet ថ្មីនេះនឹងមានអេក្រង់មាន resolution
១២៨០� ៨០០ pixel, chip Quad core Tegra 3 និងដំណើរការដោយប្រព័ន្ធប្រតិបត្តការថ្មី
របស់ Google គឺ Android 4.0 Ice Cream Sandwich ។
គំរូ tablet Asus Memo 370T ដែល Asus ឧទ្ទេសនាមនៅឯ CES ២០១២
Google បានស្វែងរកដៃគូរ តៃវ៉ាន់ ដើម្បីផលិត tablet អោយខ្លួនកាលពីចុងឆ្នាំកន្លងទៅ និង
ពេលនោះ HTC គឺជាឈ្មោះដែល Google បានជ្រើសរើសធ្វើជាដៃគូរផលិត។ ប៉ុន្តែ HTC មិន
ចង់ធ្វើការផលិតនូវសមិទ្ធិផលគុណភាពទាប ព្រោះខ្លាចប្រការនេះនាំអោយជះឥទ្ធិពលដល់
ឈ្មោះយីហោររបស់ពួកគេ។ ក្រោយមក Google សំរេចចិត្តធ្វើការសហការគ្នាជាមួយ Asus
ដោយសារតែក្រុមហ៊ុននេះមានសមត្ថភាពអាចផលិតនូវសមិទ្ធិផលដែលមានការរចនារក្សា
បានគុណភាពដើម (ODM) និងរាល់សមិទ្ធិផលរបស់ Asus ក៏សុទ្ធតែមានតំលៃល្អទៀតផង។
Tablet របស់ Google នឹងមានតំលៃចាប់ពី ២០០ ដុល្លាអាមេរិក រហូត ២៥០ ដុល្លាអាមេរិក
ក្នុងមួយគ្រឿង។ Digitimes អោយដឹងបន្ថែម ។
កន្លងមក មានប្រភពពត៌មានមួយបានអោយដឹងថាគំរូ tablet Asus Memo 370T ដែល Asus
ឧទ្ទេសនាមបង្ហាញនៅក្នុងកម្មវិធី CES ក្នុងកំឡុងខែមករា កន្លងមកនោះ នឹងត្រូវ Googleធ្វើ
ការជ្រើសរើសដើម្បីវាយឈ្មោះផ្លាកសញ្ញារបស់ខ្លួននៅលើសមិទ្ធិផលនេះ។ Asus ដាក់ចេញ
តំលៃលក់សំរាប់ផលិតផល Memo 370T នេះគឺ ២៥០ ដុល្លាអាមេរិកក្នុងមួយគ្រឿង ប៉ុន្តែ
Google កំពុងតែពិភាក្សាជាមួយក្រុមហ៊ុននេះក្នុងទិសដៅអោយក្រុមហ៊ុនជួយបន្ធូរបន្ថយ
តំលៃរបស់សមាសភាគផ្សំ ដែលក្នុងនោះអាចបន្ថយតំលៃរបស់អង្គចងចាំខាងក្នុង ដើម្បី
អោយតំលៃសមិទ្ធិផលមកត្រឹមតែ ២០០ ដុល្លាអាមេរិកវិញក្នុងមួយគ្រឿង៕
ប្រភព៖ Digitimes
ដោយ៖ រស្មី