CamNews

ផលិតផលថ្មី 

Vocre 2.0 កម្មវិធីបកប្រែភាសាដោយផ្ទាល់នៅ ពេលសន្ទនា video calls

បច្ចេកវិទ្យាដែលកន្លងមកធ្លាប់តែមាននៅក្នុងខ្សែភាពយន្ត ប៉ុន្តែពេលនេះបានក្លាយជាការពិត
ហើយ ខណៈពេលដែលមានកម្មវិធីមួយឈ្មោះថា Vocre 2.0 ត្រូវបានបង្ហាញវត្តមានឡើង។
កម្មវិធីនេះមានសមត្ថភាពជួយអោយមនុស្សពីរនាក់ដែលនិយាយពីរភាសាផ្សេងគ្នាអាចយល់
គ្នាបាននៅពេលដែលពួកគេសន្ទានាគ្នាជា video calls ។ បានន័យថានៅពេលដែលអ្នកទី ១
និយាយ នោះកម្មវិធីនឹងបកប្រែទៅជាភាសារបស់អ្នកទី ២ និងផ្ទុយមកវិញពេលអ្នកទី ២ និ
យាយ នោះកម្មវិធីនឹងបកប្រែទៅជាភាសារបស់អ្នកទី ១ ដើម្បីធ្វើយ៉ាងណាអោយអ្នកទាំងពីរ
អាចយល់គ្នាបានដោយងាយ បើទោះបីជាអ្នកទាំងពីរមិនចេះភាសារបស់គ្នាទៅវិញទៅមកក៏
ដោយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺកម្មវិធីនេះត្រូវបានផ្តល់ជូនដោយ
ឥតគិតថ្លៃនិងក៏ត្រៀមបង្ហាញវត្តមាននៅលើបណ្តាឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិ
ការ iOS ផងដែរ។

Vocre 2.0 មាន Interface ប្រហាក់ប្រហែលគ្នានឹងកម្មវិធី video calls បច្ចុប្បន្នដែរប៉ុន្តែកម្មវិធី
ថ្មីនេះមានបន្ថែមនូវប៊ូតុងមួយទៀតនោះគឺ Translate ហើយនៅពេលដែលចុចប៊ូតុងនេះនិង
ធ្វើការសន្ទនា នោះវានឹងចាប់ផ្តើមបកប្រែដោយស្វ័យប្រវត្តិទៅជាភាសារបស់ភាគីម្ខាងទៀត
ដែលកំពុងតែសន្ទនាជាមួយគ្នា ដែលរួមមានទាំងអក្សរនិងសំលេងនិយាយផងដែរ។ ចំណែក
ឯភាគីម្ខាងទៀតក៏អាចស្តាប់លឺទាំងសំលេងនិយាយនិងតួអក្សរនៅលើអេក្រង់ដូចគ្នា។



Vocre 2.0 ថែមទាំងមានមុខងារធ្វើការរក្សាទុកនូវប្រវត្តិនៃការសន្ទនាទៀតផងដែរ ដែលងាយ
ស្រួលអោយអ្នកប្រើប្រាស់អាចត្រួតពិនិត្យឡើងវិញពីកិច្ចសន្ទនារបស់ខ្លួននាពេលកន្លងមក។
មិនតែប៉ុណ្ណោះក៏នឹងមានដាក់បន្ថែមនូវកំណែថ្មី Premium មកជូនអ្នកប្រើប្រាស់ផងដែរ ដែល
កំណែថ្មីនេះនឹងនាំមកនូវមុខងារកាន់តែច្រើននិងប្រសើរជាង ឧទាហរណ៍ដូចជាគុណភាពនៃ
ការបកប្រែមានលក្ខណៈកាន់តែច្បាស់ជាងមុនជាដើម...៕

ប្រភព៖ IntoMobile, Engadget
ដោយ៖ រស្មី

Tags: electronicipadapplevideotechnologyiphoneiosvocre 2.0appappschatipod touchipodtouchmobilepostminimylanguagetranslationvideo chatvideochatvocrevocre2.0