កាលពីកំឡុងខែកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Yahoo បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់តុលាការ
រដ្ឋ California ដោយធ្វើការចោទប្រកាន់លើក្រុមហ៊ុន Facebook ថាក្រុមហ៊ុនមួយនេះបានរំលោភ
លើប័ណ្ណកម្មសិទ្ធិចំនួន ១០ របស់ខ្លួន។ ប័ណ្ណកម្មសិទ្ធិដែល Yahoo បានធ្វើការចោទប្រកាន់នោះរួម
មានដូចជាមុខងារការផ្តល់នូវពត៌មាន news feed, ការផ្សព្វផ្សាយពាណិជ្ជកម្ម និងមុខងារ security
settings ជាដើម...។ ជាការឆ្លើយតបទៅនឹងករណីនេះ ក្រុមហ៊ុន Facebook កាលពីថ្មីៗនេះក៏បានដាក់
ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់តុលាការក្នុងទីក្រុង San Francisco ដើម្បីប្តឹងចំពោះក្រុមហ៊ុន Yahoo
វិញផងដែរ។ ហើយក្នុងពាក្យបណ្តឹងនោះ Facebook ក៏បានចោទប្រកាន់ថាក្រុមហ៊ុន Yahoo បាន
រំលោភលើប័ណ្ណកម្មសិទ្ធិរបស់ខ្លួនចំនួន ១០ ដូចគ្នា។
មានប័ណ្ណកម្មសិទ្ធិចំនួន ៥ នៅក្នុងចំណោមប័ណ្ណកម្មសិទ្ធិទាំង ១០ ដែល Yahoo បានរំលោភនោះ
គឺផ្តោតលើមុខងារដែលទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធអ៊ីនធើណែតរបស់
Yahoo, ដែលត្រូវបានគេដឹងថាបានចូលរួមចំណែករហូតដល់ ៨០% នៃប្រាក់ចំណូលរបស់ក្រុម
ហ៊ុនកាលពីឆ្នាំ ២០១១ កន្លងទៅនេះ។ សេវាកម្មចែករំលែករូបភាព Flickr ក៏ត្រូវបាន Facebook
ដាក់ចូលទៅក្នុងពាក្យបណ្តឹងរបស់ខ្លួនផងដែរ។ ដោយឡែកនៅក្នុងចំណោមប័ណ្ណកម្មទាំងនោះ
យ៉ាងហោចណាស់ក៏មានប័ណ្ណកម្មសិទ្ធិ ១ ដែល Facebook បានធ្វើការប្រកាសថាគឺត្រូវបានបង្កើត
ឡើងដោយ CEO លោក Mark Zuckerberg ជាអ្នករកឃើញដោយផ្ទាល់ទៀតផង។
Ted Ullyot បុគ្គលិកជាន់ខ្ពស់មា្នក់របស់ Facebook បានអោយដឹងថា ជាមួយនឹងពាក្យបណ្តឹងដែល
ទើបតែដាក់ទៅកាន់តុលាការនោះ Facebook ចង់ធ្វើការបង្ហាញពីជំហ៊រដ៏រឹងមាំរបស់ខ្លួននៅចំពោះ
មុខសកម្មភាពវាយប្រហារខាងផ្នែកផ្លូវច្បាប់ពីសំណាក់ភាគី Yahoo។ "ពាក្យបណ្តឹងស្តីពីបទរំលោភ
លើប័ណ្ណកម្មសិទ្ធិបញ្ញានេះមិនត្រឹមតែមានបំណងទាមទារយកនូវផលប្រយោជន៍ស្របច្បាប់របស់
Facebook មកវិញនោះទេ តែវាក៏គឺជាចំលើយមួយរបស់យើងខ្ញុំចំពោះ Yahooផងដែរ។ ដោយសារ
តែការសំរេចខ្វះការពិចារណានៅពេលដែលធ្វើការវាយប្រហារទៅលើដៃគូរមួយក្នុងចំណោមដៃគូរ
ទាំងឡាយរបស់ពួកគេ, ទន្ទឹមនឹងនោះពួកគេមើលឃើញការចោទប្តឹងគឺមានសារៈសំខាន់ជាងការ
ធ្វើការអភិវឌ្ឍន៍និងបំលាស់ប្តូរថ្មី "។ ចំពោះភាគីខាង Yahoo វិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ
បានធ្វើសេចក្តីអត្ថាធិប្បាយជុំវិញពាក្យបណ្តឹងរបស់ Facebook ថា" វាមិនមានអ្វីក្រៅពីការប្រឹងប្រែង
ប្រកបដោយភាពទន់ខ្សោយដើម្បីបង្វែងការយកចិត្តទុកដាក់របស់សាធារណមតិចេញពីហេតុផល
ទន់ខ្សោយរបស់ Facbook នៅចំពោះមុខតុលាការនោះទេ"៕
ប្រភព៖ Reuters
ដោយ៖ រស្មី