CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Asus Zenbook ត្រូវបាន Update អេក្រង់ទៅជា Full HD

Asus ត្រៀមបង្ហាញវត្តមានសមិទ្ធិផលកុំព្យូទ័រយួរដៃកំរាស់ស្តើង Zenbook ជំនាន់ថ្មីរបស់
ខ្លួន ដែលបំពាក់ដោយ Chip Intel Ivy Bridge និងអេក្រង់គុណភាពច្បាស់ល្អមាន resolution
១៩២០ x ១០៨០ pixel (កំណែជំនាន់មុនមាន resolution ១៣៦៦x ៧៦៨ pixel) ។


យោងតាមគេហទំព័រ The Verge បានអោយដឹងថា Zenbook ២០១២ នឹងមានរូបរាងរចនា
ដូចគ្នានឹងកំណែជំនាន់ដំបូងដែរ។ Model UX21A មានទំហំ ១១,៦ អ៊ីង កំរាស់ ១៧ មីលីម៉ែត្រ
និងមានទំងន់ ១,១គីឡូក្រាម។ ចំណែក UX31A មានអេក្រង់ទំហំ ១៣,៣អ៊ីង កំរាស់ ១៨,៣
មីលីម៉ែត្រ និងមានទំងន់ ១,៣ គីឡូក្រាម។

អ្នកប្រើប្រាស់អាចមានជំរើសច្រើនក្នុងការជ្រើសរើស Chip Dual core Intel Core i3 - 3217U
មានល្បឿន ១,៨GHz រឺ Core i5 - 3317U (ល្បឿនអតិបរិមា ២,៦GHz) និង Core i7 - 3517U
(ល្បឿនអតិបរិមា ៣GHz) ។

ដូចគ្នានឹង Lenovo IdeaPad U300 និង Toshiba Z835 ដែរ គឺ ultrabook Asus នេះត្រូវបានបំ
ពាក់ដោយបច្ចេកវិទ្យា Wireless Display ដែលអនុញ្ញាតអោយធ្វើការចែកចាយដោយផ្ទាល់
នូវខ្លឹមសារ Digital ទៅកាន់ TVHD មានទំហំធំ។ ដោយឡែកសមិទ្ធិផលថ្មីរបស់ Asus នេះក៏
មានកន្លែងសំរាប់ភ្ជាប់ផ្សេងៗមួយចំនួនទៀតដូចជារន្ធសំរាប់ដោត Card reader រន្ធភា្ជប់
USB 3.0 ចំនួនពីរ និង micro HDMI ។

Zenbook ២០១២ នេះត្រូវបានគេព្យាករណ៍ថានឹងចាប់ផ្តើមចេញលក់នៅកំឡុងពាក់កណ្តាល
ឆ្នាំ ២០១២ នេះជាមួយតំលៃចាប់ពី ១.០៥០ ដុល្លាអាមេរិកឡើងទៅក្នុងមួយគ្រឿង៕

ប្រភព៖ The Verge
ដោយ ៖ រស្មី

Tags: electronictechnologyultrabookasuslatopintel ivy bridgeux21aux31a