មានក្រុហ៊ុនផលិតទូរស័ព្ទ smartphone មួយចំនួនជាធម្មតាតែងតែប្រើនូវវិធីសាស្រ្តក្នុងការ
ឧទ្ទេសនាមជាមួយនឹងការប្រើប្រាស់ពាក្យថា៖ "បំផុត" , "ដំបូង", "តែមួយគត់"... ជាដើម
ដើម្បីឧទ្ទេសនាមណែនាំសមិទ្ធិផលថ្មីរបស់ខ្លួន, ប៉ុន្តែលោក Stephen Elop ជា CEO របស់
Nokia មិនគិតដូច្នោះឡើយ។ លោក Stephen Elop បានអោយដឹងថា Processor ប្រភេទជា
Dual core រឺក៏ Quad core ជាដើមនោះ វាគ្រាន់តែធ្វើអោយការចំណាយថាមពលថ្មរបស់
សមិទ្ធិផលអស់ច្រើនឥតប្រយោជន៍ប៉ុណ្ណោះ, អ្នកប្រើប្រាស់មិនត្រូវការដូច្នេះនោះឡើយ។
ប្រសិនបើយើងវិភាគអោយបានវែងឆ្ងាយជាងនេះ នោះយើងនឹងអាចកត់សំគាល់ឃើញថា
សំដីរបស់លោក Stephen Elop គឺពិតជាត្រឹមត្រូវណាស់។ ចូរសំឡឹងទៅកាន់ Apple យើង
នឹងឃើញថាពួកគេមិនដែលធ្វើការជ្រើសរើសយកវិធីសាស្រ្តដូចក្រុមហ៊ុន Android នោះ
ឡើយ ដោយជំនួសមកវិញ Apple ងាកមកធ្វើការផ្តោតការយកចិត្តទុកដាក់លើភាពភ្លឺរលោង និងបែបសាមញ្ញរបស់សមិទ្ធិផលជាសំខាន់។ នោះហើយគឺជាអ្វីដែលអ្នកប្រើប្រាស់ត្រូវការ
បំផុតនោះ។
Stephen Elop បានអោយដឹងទៀតថា ដូច្នេះហើយ Nokia គឺមិនមែនជាក្រុមហ៊ុនដែលយក
តម្រាប់តាមបណ្តាគូរប្រកួតរបស់ខ្លួនដែលជ្រើសរើសយកវិធីសាស្រ្តឧទ្ទេសនាមលើភាព
ខ្លាំងនៃរូបសណ្ឋានខាងក្នុងរបស់សមិទ្ធិផលនោះឡើយ។ លោកបន្តថា CPU Dual core រឺក៏
Quad core គឺពិតជាខ្ជះខ្ជាយខ្លាំងណាស់ រីឯកិច្ចការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ក៏មិនត្រូវការ
CPU ខ្លាំងរហូតដល់ថ្នាក់ហ្នឹងនោះដែរ។ ដោយឡែក Nokia ផ្ទាល់ក៏បានចេញមុខក្នុងការធ្វើ
យុទ្ធនាការមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មសំរាប់ smartphone Windows Phone របស់ខ្លួន
ផងដែរ។ ហើយនៅឯកម្មវិធីតាំងពិព័រណ៌ CES កន្លងមក មានបុរសម្នាក់មានឈ្មោះថា Ben
បានធ្វើការភ្នាល់ជាមួយបណ្តាអតិថិជនទូទៅថាទូរស័ព្ទ WP របស់គាត់(CPU Single core)
គឺមានល្បឿនលឿនជាងទូរស័ព្ទ smartphone របស់បណ្តាអ្នកដែលបានចូលរួមទស្សនានៅ
ក្នុងពិធីតាំងពិព័រណ៌នោះទៅទៀត(ស្ទើរតែទាំងអស់មាន CPU ប្រភេទ Dual core និងលើស
ពីនេះ) ហើយបុរសនោះថែមទាំងនិយាយថាប្រសិនបើប្រការនោះខុស គាត់នឹងចំណាយ
ប្រាក់ចំនួន ១០០ ដុល្លាអាមេរិកទៅអោយអ្នកដែលហ៊ានភ្នាល់ជាមួយគាត់ទៀតផង។
យុទ្ធនាការនោះក្រោយមកទទួលបានជោគជ័យយ៉ាងខ្លាំងនិងត្រូវបានយកទៅធ្វើការផ្សព្វ
ផ្សាយនៅតាមទីកន្លែងជាច្រើនផងដែរដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអោយទូរស័ព្ទប្រើប្រាស់
CPU single core របស់ Nokia នេះ៕
ប្រភព៖ Unwired View
ដោយ៖ រស្មី