CamNews

បច្ចេកវិទ្យា 

Anonymous បង្កើតប្រព័ន្ធប្រតិបត្តិការដោយឡែករបស់ ខ្លួនសំរាប់កុំព្យូទ័រ

នៅសប្តាហ៍នេះ សមាជិកមួយចំនួនរបស់ក្រុម Hacker ដ៏ល្បីឈ្មោះ Anonymous បានធ្វើការ
ដាក់បង្ហាញវត្តមាននូវប្រព័ន្ធប្រតិបត្តិការថ្មីមួយសំរាប់ប្រើប្រាស់លើកុំព្យូទ័រ ដែលជាសមិទ្ធិ
ផលថ្មីបង្កើតឡើងដោយពួកគេផ្ទាល់មានឈ្មោះថា Anonymous OS និងកំពុងតែស្ថិតនៅក្នុង
ដំណាក់កាលមួយថ្មីថ្មោងនៅឡើយ ដែលមានន័យថាមិនទាន់ឈានដល់កំរិត alpha នោះ
ទេ។ អ្វីដែលជាចំណុចពិសេសបំផុតរបស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះគឺវាត្រូវបានដំឡើងមកជា
មួយរួចជាស្រេចនូវកម្មវិធីមួយចំនួនសំរាប់ជំនួយនៅក្នុងសកម្មភាពធ្វើការវាយលុកលើប្រព័ន្ធ
អ៊ីនធើណែត គឺត្រូវគ្នានឹងទិសដៅដែល Anonymous កំពុងតែប្រតិបត្តិតាមដានតែម្តង។ នេះ
អាចនិយាយបានថាគឺជាវិធីសាស្រ្តថ្មីមួយទៀតក្នុងការបង្កើនភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា
របស់សមាជិកនៅក្នុងក្រុម ក៏ដូចជាការស្វែងរកនូវបុគ្គលមានទេពកោសល្យទាំងឡាយដែល
មានបំណងចង់ចូលរួមជាមួយក្រុម Anonymous នេះផងដែរ។


ខាងក្រោមនេះគឺជាឈ្មោះកម្មវិធីមួយចំនួនដែលត្រូវបានដំឡើងរួចជាស្រេចនៅលើប្រព័ន្ធ
ប្រតិបត្តិការ Anonymous OS នេះ៖

  • ParolaPass Password Generator
  • Find Host IP
  • Anonymous HOIC
  • Ddosim
  • Pyloris
  • Slowloris
  • TorsHammer
  • Sqlmap
  • Havij
  • Sql Poison
  • Admin Finder
  • John the Ripper
  • Hash Identifier
  • Tor
  • XChat IRC
  • Pidgin
  • Vidalia
  • Polipo
  • JonDo
  • i2p
  • Wireshark
  • Zenmap
ប្រព័ន្ធប្រតិបត្តិការនេះដំណើរនៅលើ Ubuntu 10.10 និងប្រើប្រាស់ interface Mate ។ ប្រសិន
បើប្រិយមិត្តមានបំណងចង់ស្វែងយល់ពី Anonymous OS នេះគឺអាចចូលទៅទាញយកនៅទី
នេះបាន។ ប៉ុន្តែប្រិយមិត្តត្រូវចងចាំថាមានបញ្ហាជាច្រើនដែលនឹងអាចប្រឈមមុខដោយសារ
តែប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការមួយដែលមិនមានការធានាត្រឹមត្រូវនេះ៕


ប្រភព៖ SlashGear
ដោយ៖ រស្មី

Tags: electronictechnologyhackeranonymousanonymous ostorxchat ircpidginvidaliapolipojondoi2pwiresharkzenmap