នៅក្នុងកិច្ចសម្ភាសធ្វើឡើងជាមួយ FAQ នៅលើទំព័រ Nokia Connects កាលពីពេលថ្មីៗនេះ
ក្រុមហ៊ុន Nokia បានអោយដឹងថាបណ្តាគំរូទូរស័ព្ទ Lumia ទាំងអស់ដែលដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិការ Windows Phone នឹងត្រូវបានដាក់បន្ថែមនូវមុខងារថ្មីមួយទៀតដែលអាច
ធ្វើការចែកចាយនូវប្រព័ន្ធ Wi-Fi បាននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ផ្អែកលើមុខងារថ្មី
នេះគឺមានន័យថាទូរស័ព្ទ Lumia អាចជួយអោយបណ្តាឧបករណ៍អេឡិចត្រូនិចផ្សេងៗអាច
ចូលទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតបានតាមរយៈប្រព័ន្ធ Wi-Fi ដែលចែកចាយដោយ
ទូរស័ព្ទ Lumia នេះផងដែរ។ ដោយឡែក Nokia មិនទាន់បញ្ជាក់លំអិតពីកាលបរិច្ឆេទនៃការ
ការបន្ថែមមុខងារថ្មីនេះនៅលើសិមិទ្ធិផលរបស់ខ្លួននៅឡើយ។
បណ្តាគំរូទូរស័ព្ទ Lumia 800 និង 710 នឹងទទួលបាននូវកំណែ update មុខងារចែកចាយ
ប្រព័ន្ធ Wi-Fi hotspot តាមរយៈ protocol OTA, ខណៈពេលដែលរាល់សមិទ្ធិផលទាំងឡាយ
ដែលមិនទាន់បានបង្ហាញវត្តមាននៅក្នុងទីផ្សារនៅឡើយដូចជា Lumia 610 រឺក៏ 900 នោះ
នោះនឹងត្រូវបានដំឡើងរួចជាស្រេចនូវមុខងារថ្មីនេះ។
Lumia 610 និង 900 តាមគំរោងនឹងចេញលក់នៅកំឡុងចុងខែមីនានេះហើយ។ ហើយបើតាម
ប្រភពមួយចំនួននាពេលកន្លងមកបានអោយដឹងថា Nokia នឹងចាប់ផ្តើមបង្ហាញវត្តមានសមិទ្ធិ
ផល Lumia 900 របស់ខ្លួននៅថ្ងៃទី ៨ ខែមេសា រឺ ២២ មេសាខាងមុខនេះផងដែរ។ តាមប្រភព
ពី Slashgear ,ការបន្ថែមនូវមុខងារចែកចាយប្រព័ន្ធ Wi-Fi នេះ គឺជាអកប្បកិរិយាដ៏វៃឆ្លាត
របស់ Nokia នោះក៏ព្រោះតែបច្ចុប្បន្ននេះ ស្ទើរតែទាំងអស់នៃសមិទ្ធិផលទូរស័ព្ទដំណើរការលើ
Windows Phone សុទ្ធតែមិនទាន់មានមុខងារនេះនៅឡើយ៕