BikeCaffe គឺជាប្រភេទ “ហាង” កាហ្វេចល័តប្លែកភ្នែកមួយ នៅប្រទេសអង់គ្លេស ដែលអនុញ្ញាតឱ្យអតិថិជន ទទួលបទពិសោធនៃរសជាតិកាហ្វេ ពិតប្រាកដ។
កាកាហ្វេកង់រទេះ BikeCaffe កំពុងទទួលបានជោគជ័យ ដោយសារ “ចល័ត អនាម័យ
សេវាដល់កន្លែង និងកាហ្វេគ្រប់ប្រភេទ
“ហាង” កាហ្វេចល័តនេះ ធាតុពិត គឺជារទេះកង់ មួយប្រភេទដែលមានទម្ងន់ប្រហែល ៤០០គីឡូក្រាម និងមានសម្ភារៈគ្រប់គ្រាន់ ដើម្បីឱ្យអ្នកលក់អាចឆុងកាហ្វេ បានគ្រប់ប្រភេទ មិនខុសនឹងហាងកាហ្វេធំៗនោះទេ បើទោះជាវាតូចជាងហាងអចល័តនានាក៏ដោយ។
ដោយសារតែមានម៉ាស៊ីនឆុងកាហ្វេ espresso Astoria ម៉ាស៊ីនកិនផ្លែឈើ ទូរបង្អែម ទូរទឹកកក ឡាបូ លាងដៃ បញ្ជីមុខភេសជៈ និងកម្រាលតុ BikeCaffe អាចបម្រើភ្ញៀវនូវភេសជ្ជៈដ៏ទាក់ទាញ តាំងពី espresso, latte, cappuccino រហូតដល់ទឹកតែ តែទឹកដោះគោ ទឹកផ្លែឈើ ជាដើម រួមនឹងបង្អែមជាច្រើនមុខផងដែរ។ BikeCaffe បានបង្ហាញវត្តមានរបស់ខ្លួនដំបូង នៅទីប្រជុំជន Shakespeare - Stratford-Upon-Avon ជាយក្រុង London ប្រទេសអង់គ្លេស។
BikeCaffe គឺជា “កូន” សំណព្វរបស់បុរស ស្រឡាញ់កាហ្វេម្នាក់ ឈ្មោះ Will Shakesheff ។ លោកស្រឡាញ់កាហ្វេ ដល់ថ្នាក់មានអារម្មណ៍ថា ហាងកាហ្វេធំៗនានា កំពុងតែបំផ្លាញរសជាតិដ៏អស្ចារ្យរបស់កាហ្វេ។ បន្ទាប់ពីបានធ្វើគម្រោងសាកល្បង និងទទួលបរាជ័យជាច្រើនលើក បច្ចុប្បន្ន BikeCaffe បានចុះកិច្ចសន្យាជាមួយបណ្ដាក្រុមហ៊ុនផលិតកាហ្វេទាំងអស់ ក្នុងអង្គការ Fair Trade ។
ដោយមានគោលដៅ “សង” កាហ្វេដល់ពិភពលោក Will Shakesheff ក៏បានធ្វើការកំណត់សម្រាប់ BikeCaffe នោះគឺការប្រើប្រាស់កាហ្វេ និងតែ ១០០% ដែលទិញមកពីក្រុមអ្នកផលិត ដែលដាំទៅតាមរបៀបការពារជីវិសាស្ដ្រ និងអភិវឌ្ឍចេរភាព។
កាហ្វេប្រភេទថ្មី ចម្លែកនេះ បានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់សាធារណជនយ៉ាងឆាប់រហ័ស ហើយទទួលបានការគាំទ្រច្រើន ពីអតិថិជនអង់គ្លេស។ Will Shakesheff ឱ្យដឹងថា ជាមធ្យម “សាខា” BikeCaffe មួយ អាចលក់បាន ៥០០កែវ ក្នុងមួយថ្ងៃ។
ទំព័រ Village Coffee ឱ្យដឹងថា កាហ្វេចល័តនេះ កំពុងរីកចម្រើននៅពាសពេញអឺរ៉ុប ហើយរូបភាពនៃការលក់កាហ្វេបែបនេះ ទទួលបានការចូលចិត្តពីមនុស្សគ្រប់ឋានៈ ដោយសារតែភាពអនាម័យ រហ័សទាន់ចិត្ត និងមិនចាំបាច់ធ្វើដំណើរទៅរកហាងដែលនៅឆ្ងាយពីផ្ទះ ឬការិយាល័យ។ បច្ចុប្បន្ន BikeCaffe បានផ្ដល់សិទ្ធិពាណិជ្ជកម្មនៅអាមេរិក ហើយមានវត្តមាននៅក្នុងរដ្ឋ Denver, Phoenix និង Philadelphia ។
ដោយ ៖ តារា
ប្រភព ៖ bikecaffe/ village coffee