Chelsea បានផ្តូរមុខព្រួញ មកចង្អុលដាក់កីឡាករ Rooney របស់ Manchester United និង
Lewandowski របស់ Dortmund វិញហើយ បន្ទាប់ពីតំលៃខ្លួនរបស់ខ្សែប្រយុទ្ធក្រុម Napoli
Edinson Cavani ឡើងថ្លៃរួចមក ។
Roman Abramovich ដែលជាម្ចាស់ក្លឹប Chelsea មិនចង់ប្រកួតប្រជែង ក្នុងការដេញថ្លៃជាមួយ
នឹងក្លឹប PSG របស់បារាំងក្នុងការដណ្តើម Cavani ឡើយ ព្រោះវាខាតពេលវេលា ហើយអាច
ទទួលបានបរាជ័យទៀតផង ដូចនេះទើបក្រុម Chelsea ប្តូរមុខព្រួញមកខ្សែប្រយុទ្ធ Rooney
និង Lewandowski វិញដែលគ្មានការប្រជែងច្រើន ។
ក្លឹប PSG បានដេញថ្លៃកីឡាករ Cavani តំលៃ ៤៣ លានផោន ធ្វើអោយ Chelsea គិតសារជា
ថ្មីក្នុងការដេញថ្លៃ ។ តាមពិតទៅចំនួន ៤៣ លានផោនចំពោះ Chelsea មិនមែនជាតំលៃណាស់
ណាឡើយ ព្រោះកាលពីមុន Chelsea ធ្លាប់ចំណាយ ៥០ លានផោនទិញ Fernando Torres ពី
ក្លឹប Liverpool រួចទៅហើយ គ្រាន់តែពេលនេះ Chelsea មិនចង់ប្រជែងក្នុងការដេញថ្លៃ ។
Mourinho បាននិយាយថា Rooney និង Lewandowski ត្រូវបានបញ្ចូលទៅក្នុង បញ្ចីកីឡាករដែល
Chelsea ចង់បានរួចហើយដោយអនាគត Rooney នៅក្រុម Manchester United នៅមិនទាន់ដឹង
ច្បាស់នៅឡើយ ចំនែកកីឡាករ Lewandowski មានគំរោងចង់ចាកចេញពី Dortmund ជាខ្លាំង ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail