CamNews

ផលិតផលថ្មី 

Panasonic SR-SX2 ៖ ឆ្នាំងដាំបាយអគ្គីសនីបំពាក់ បច្ចេកវិទ្យា NFC,បញ្ជារដោយ Smartphone

Panasonic ជប៉ុនទើបតែដាក់បង្ហាញនូវវត្តមានឆ្នាំងដាំបាយអគ្គីសនីវៃឆ្លាតថ្មីមួយទៀតរបស់
ខ្លួនមានឈ្មោះថា SR-SX2 ,ហើយវាក៏គឺជាឆ្នាំងដាំបាយអគ្គីសនីដំបូងគេនៅក្នុងពិភពលោក
ដែលមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា Felica (ប្រហែលគ្នានឹង NFC) និងអាចបញ្ជារបានតាម
រយៈទូរស័ព្ទដៃ Android ដែលមានបច្ចេកវិទ្យា NFC ទៀតផង។

តាមរយៈកម្មវិធីមួយនៅលើទូរស័ព្ទ Android នោះយើងអាចបញ្ជារ ក៏ដូចជាធ្វើការកំណត់នូវ
របបចំអិនបានដោយងាយស្រួល និងជាពិសេសទៀតនោះ Panasonic ថែមទាំងបានបង្ហោះ
នូវរបៀបវិធីចំអិនអាហារដោយការប្រើប្រាស់ឆ្នាំងដាំបាយនេះទៅក្នុងប្រព័ន្ធអ៊ីនធើណែតផង
ដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងឡាយអាចចំអិនអាហារបានកាន់តែ
មានរសជាតិឆ្ងាញ់មួយកំរិតទៀតផងដែរ។ ឆ្នាំងដាំបាយអគ្គីសនីថ្មីនេះមានបំពាក់នូវមុខងារ
ជាច្រើន ដូចជា 200℃ Steaming, Great Thermal Dancing Boil និង Diamond Furnace...
ជាដើម៕

ប្រភព៖ Panasonic
ដោយ៖ រស្មី

Tags: electronicandroidtechnologypanasonicnfcpanasonic sr-sx2sr-sx2