CamNews

បច្ចេកវិទ្យា 

១០ ក្រុមហ៊ុនរួមចំណែកជួយ Apple បង្កើត New iPad

ឧបករណ៍ iPad ជំនាន់ថ្មីរបស់ Apple ត្រូវបានដាក់លក់ជាផ្លូវការ ហើយសមិទ្ធិផលថ្មីនេះក៏
កំពុងតែបង្ហាញនូវសញ្ញាជោគជ័យដ៏ធំមួយទៀតរបស់ Apple ផងដែរ ខណៈពេលដែលមាន
អតិថិជនយ៉ាងច្រើនកុះករបានមកតំរៀបជួរគ្នារង់ចាំទិញសមិទ្ធិផលនេះនៅតាមបណ្តាហាង
លក់ផលិតផលនានារបស់ Apple ។ដោយឡែកប្រហែលជាមានមនុស្សតិចតួចណាស់ដែល
ដឹងថា Apple តែម្នាក់គឺមិនអាចបង្កើតឡើងនូវសមិទ្ធិផលថ្មីនេះបានទេ។ ហើយខាងក្រោម
នេះជាក្រុមហ៊ុនទាំង ១០ ដែលបានចូលរួមចំណែកជាមួយ Apple ក្នុងការបង្កើតសមិទ្ធិផល
ដ៏គួរអោយចាប់ចិត្តនេះឡើង៖

១. Samsung
ចំណែកនៅក្នុង iPad ៖ អេក្រង់ LCD
តំលៃទីផ្សារ ៖
១៦១.៩៩ ពាន់លានដុល្លាអាមេរិក
Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិចធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏មាន
សាខាជាច្រើនទៀតនៅទូទាំងពិភលោកយើងនេះផងដែរ។

២. Texas Instruments (TXN)
ចំណែកនៅក្នុង iPad ៖ ផ្នែកផ្សំដ៏សំខាន់របស់ Chip (driver device)
តំលៃទីផ្សារ ៖ ៣៧.៤៤ ពាន់លានដុល្លាអាមេរិក

ប្រិយមិត្តប្រហែលជាមានការភ្ញាក់ផ្អើលហើយមែនទេ? ព្រោះកន្លងមកមិនដែលលឺឈ្មោះក្រុម
ហ៊ុននេះសោះ។ ប៉ុន្តែតាមពិតទៅ Texas Instruments នេះគឺជាក្រុមហ៊ុនផលិតឧបករណ៍
ពាក់កណ្តាលចម្លងធំលំដាប់លេខបីក្នុងពិភពលោក បន្ទាប់ពី Intel និង Samsung

៣. Broadcom Corp. (BRCM)

ចំណែកនៅក្នុង iPad ៖ Chip គ្រប់គ្រង Wifi 802.11a/b/g/n, Bluetooth 4.0 ,ឧបករណ៍សំរាប់
ផ្ញើនិងទទួលរលក FM (FM transceiver) ; I/O controller និង microprocessor ។
តំលៃទីផ្សារ ៖ ២០.៣៥ ពាន់លានដុល្លាអាមេរិក

Broadcom ជាក្រុមហ៊ុនឯកទេសខាងរចនាសៀគ្វីសំរាប់ផ្កាយរណប, បណ្តាឧបករណ៍ផ្សាយ
រលកអាកាស Digital និង Networking devices ។ ក្រុមហ៊ុននេះផ្តោតសំខាន់បំផុតលើបណ្តា
សមិទ្ធិផលដែលមានមុខងារបញ្ជូនទិន្នន័យ សំលេង និងរូបភាព រឺវីដេអូជាដើម ។

៤. Fairchild Semiconductor International, Inc. (FCS)

ចំណែកនៅក្នុង iPad៖ FDMC 6683 (អង្គផ្សំភាគសំខាន់នៅលើ motherboard )
តំលៃទីផ្សារ ៖ ១.៨១ ពាន់លានដុល្លាអាមេរិក

Fairchild ជាក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលចម្លងដែលផ្តោតសំខាន់លើឧបករណ៍
បញ្ជូនថាមពលនៅក្នុងឧបករណ៍អេឡិចត្រូនិចទូទៅ។

៥. QUALCOMM Incorporated (QCOM)

ចំណែកក្នុង iPad ៖ PM8028 Power Management IC ,គ្រឿងសំរាប់ទទួលនឹងភ្ជាប់ប្រព័ន្ធ
3G, 4G LTE, modem wireless 3G និង 4G ។
តំលៃទីផ្សារ ​៖ ១១០.៣០ ពាន់លានដុល្លាអាមេរិក

Qualcomm ជាក្រុមហ៊ុនជំនាញឯកទេសក្នុងការផលិតបណ្តាឧបករណ៍ទូរគមនាគមន៍ឥត
ខ្សែរជាពិសេសលើ platform CDMA ។

៦. Toshiba (TOSYY)

ចំណែកក្នុង iPad ៖ អង្គចងចាំ MCP, ផ្នែកផ្សំដ៏សំខាន់នៅក្នុង chip (អង្គចងចាំ MLC ១៦GB
បច្ចេកវិទ្យា 24nm)
តំលៃទីផ្សារ ១១០.៣០ ពាន់លានដុល្លាអាមេរិក

៧. Triquint Semiconductor Inc. (TQNT)

ចំណែកនៅក្នុង iPad ៖ ផ្នែកសម្របសម្រួលប្រព័ន្ធសេវា (ផ្នែកមួយនៅលើ motherboard )
តំលៃទីផ្សារ ៖ ១.១១ពាន់លានដុល្លាអាមេរិក

Triquint ប្រើប្រាស់បច្ចេកវិទ្យាកម្មសិទ្ធិក្នុងការផលិតសមិទ្ធិផលពាក់កណ្តាលចម្លងពិសេស
មួយប្រភេទផលិតឡើងពី Gallium Asen ដែលផ្តល់អត្ថប្រយោជន៍បានយ៉ាងច្រើនធៀបជា
មួយសមិទ្ធិផលពាក់កណ្តាលចម្លង silicon ។

៨. Avago Technologies Ltd. (AVGO)

ចំណែកនៅក្នុង iPad ផ្នែកផ្សំដ៏សំខាន់នៅក្នុង motherboard
តំលៃទីផ្សារ ៖ ៩.២៦ពាន់លានដុល្លាអាមេរិក

Avago ផលិតនូវសមិទ្ធិផលផ្សំជាច្រើននិងផ្គត់ផ្គង់ទៅអោយវិស័យឧស្សាហកម្មជាច្រើន
ផ្សេងៗគ្នា។

៩. Skyworks Solutions Inc. (SWKS)

ចំណែកក្នុង iPad ៖ ផ្នែកផ្សំដ៏សំខាន់របស់ Chip (front-end module)
តំលៃទីផ្សារ ៖ ៥.២៨ ពាន់លានដុល្លាអាមេរិក

Skyworks ឯកទេសក្នុងការផលិតសមិទ្ធិផលពាក់កណ្តាលចម្លងឥតខ្សែរ( wireless ) និង
ឧបករណ៍ចែកចាយររលកអាកាសសំរាប់ឧបករណ៍ចល័ត ។

១០. OmniVision Technologies, Inc. (OVTI)

ចំណែកក្នុង iPad ៖ កាមេរ៉ា
តំលៃទីផ្សារ ៖ ៩៩៥.៦៨ លានដុល្លាអាមេរិក

ថ្វីត្បិតតែជាក្រុមហ៊ុនមួយដែលមានទីស្នាក់ការនៅក្នុងរដ្ឋ California ក៏ពិតមែន ប៉ុន្តែការិយា
ល័យរចនាម៉ូដនិងត្រួតពិនិត្យសមិទ្ធិផលរបស់ OVTI មានទីស្នាក់ការនៅក្នុងទីក្រុងសៀងហៃ
ប្រទេសចិន៕
ប្រភព៖ Busines Insider
ដោយ៖ រស្ម

Tags: electronicipadapplesamsungtechnologytoshibanew ipadtexas instrumentsbroadcom corp