CamNews

ទូរស័ព្ទ 

iPhone គឺជាទូរស័ព្ទ Smartphone ដែលអ្នកប្រើប្រាស់ ពេញចិត្តបំផុតនៅទូទាំងពិភពលោក

នៅក្នុងយុទ្ធនាការស្រាវជា្រវថ្មីមួយរបស់មជ្ឈមណ្ឌល J. D. Power នាពេលកន្លងមកនេះបាន
អោយដឹងថាទូរស័ព្ទ iPhone របស់ Apple គឺជាទូរស័ព្ទ Smartphone ស្ថិតក្នុងលំដាប់លើគេ
ដែលអ្នកប្រើប្រាស់មានការពេញចិត្តបំផុត។

ទូរស័ព្ទ iPhone ត្រូវបានវាយតំលៃខ្ពស់ដោយសារតែមានសមត្ថភាពដំណើរការបានល្អ និង
មានមុខងារជាច្រើន ជាពិសេសមានភាពងាយស្រួលប្រើប្រាស់បំផុត ជាមួយពិន្ទុឡើងរហូត
ដល់ ៨៣៩/១០០០ ដែលលើសពីគូរប្រជែងរបស់ខ្លួនឈរលំដាប់ទី ២ គឺ HTC រហូតដល់ ៤១ ពិន្ទុឯណោះ។

តាមតារាងលទ្ធផល , រយៈពេលរបស់ថ្មទូរស័ព្ទបានកា្លយជាចំណុចដែលអ្នកប្រើប្រាស់ចាប់
អារម្មណ៍បំផុតនៅពេលដែលពួកគេនិយាយពីការពេញចិត្តរបស់ខ្លួនចំពោះ smartphone ។
ថ្មរបស់ smartphone ណាដែលកាន់តែ "ខ្លាំង" នោះនឹងទាក់ទាញចិត្តអ្នកប្រើប្រាស់បានកាន់
តែខ្ពស់ផងដែរ។

បណ្តាទូរស័ព្ទ smartphone 4G ទទួលបានពិន្ទុស្ថិតក្នុងលំដាប់មធ្យមគឺ ៦,១/១០ ស្តីពីសមត្ថ
ភាពរបស់ថ្ម។ ចំណែកបណ្តា smartphone 3G ទទួលបាន ៦,៧ ពិន្ទុ។ ប៉ុន្តែការពេញចិត្តចំ
ពោះសមត្ថភាពរបស់ថ្មនេះត្រូវបានធ្លាក់ចុះបើធៀបជាមួយការស្រាវជា្រវនាឆ្នាំកន្លងទៅ។

តារាងលទ្ធផលការស្រាវជ្រាវពីកំរិតពេញចិត្តទូរស័ព្ទ Smartphone របស់មជ្ឈ
មណ្ឌល J. D. Power

Samsung ស្ថិតនៅក្នុងលំដាប់ទី ៣ ដោយទទួលបាន ៧៦៩ ពិន្ទុ ,Motorola ទី ៤ បាន ៧៥៨
ពិន្ទុ , LG និង RIM ស្ថិតក្នុងលំដាប់ទី ៥ ដូចគ្នាទទួលបាន ៧៣៣ ពិន្ទុ , Nokia ទី ៦ ទទួលបាន
៧០២ ពិន្ទុ និង Palm ទទួលបាន ៦៩៧ពិន្ទុស្ថិតក្នុងលំដាប់ទី ៧ ៕

ប្រភព៖ CNET
ដោយ៖ រស្មី

Tags: electronicnokiaapplesamsungsmartphonetechnologyiphonemotorolahtc