CamNews

សុខភាព 

កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង

ជំងឺលើសឈាម ត្រូវបានគេស្គាល់ផងដែរថាជាសម្ពាធឈាមខ្ពស់គឺជាកត្តាហានិភ័យដ៏សំខាន់
នៃការកើតមានជំងឺគាំងបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល យោងទៅតាមសមាគម
បេះដូងអាមេរិក មានមនុស្ស៧៥លាននាក់ មានជំងឺលើសឈាម កត្តាជាច្រើនដែលបណ្តាល
ឱ្យ
សម្ពាធឈាមឡើងខ្ពស់ គឺរួមមានទាំង ហ្សែ, ស្រេ្តស, ភាពខ្ជិល នៃរបៀបរស់នៅ  ប្រចាំថ្ងៃ
និង
កង្វះរបបអាហារ

ខាងក្រោមនេះ គឺជាប្រភេទអាហារ  ដែលមានប្រសិទ្ធិភាពបំផុត  អាចជួយកាត់បន្ថយ សម្ពាធ
ឈាម ឱ្យធ្លាក់ចុះនៅទាប បានយ៉ាងឆាប់រហ័ស។


សណ្តែកបណ្តុះ៖ មានផ្ទុកនូវសារធាតុ antioxidant មួយដែលហៅថា glucoraphanin  ជាសារ
ធាតុម្យ៉ាង ដែលមានសមត្ថភាព ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ និង កាត់បន្ថយការរលាកបេះដូង
សរសៃឈាមក្រហម និងតម្រងនោម ផលប៉ះពាល់នៃ សារធាតុ antioxidan tនេះក៏អាចកាត់
បន្ថយ
ហានិភ័យ  នៃជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺគាំងបេះដូងបានដែរ។ ដូច្នេះអ្នក
ទទួលទានសណ្តែកបណ្តុះ ឱ្យមានច្រើន  ដែលប្រមូលផ្តុំនូវប្រូតេអ៊ីន រ៉ែ អង់ស៊ីម  antioxidant
វីតាមីន និង សារធាតុ anticarcinogens ជាដើម។

ដំឡូងបារាំង៖ គឺជាប្រភេទអាហារម្យ៉ាងដែលសម្បូរដោយសារធាតុប៉ូតាស្យូម និង មានផ្ទុក
នូវសារធាតុ  ជាច្រើនទៀត ដូចជា៖ វីតាមីន C, B6, B1, B3, magnesium, iron, zinc និង សារ
ធាតុ phosphorus។ សារធាតុទាំងអស់នេះ អាចជួយការពារការឡើងសម្ពាធខ្ពស់ ឱ្យធ្លាក់ចុះ
បានយ៉ាងមានប្រសិទ្ធិភាព។

ខ្ទឹមស៖ មានផ្ទុក នូវសារធាតុ ប្រឆាំងនឹងការរលោក និង ការប្រឆាំងនឹង  ជំងឹសរសៃឈាម
ឡើងខ្ពស់ បានយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ សូមទទួលទាន ប្រភេទអាហារ ដែលមានផ្ទុក
ឬលាយខ្ទឹមស ឱ្យបានច្រើន ជាពិសេស​ សំរាប់អ្នកដែលមានជំងឺលើសឈាម។

ចេក៖ សម្បូរទៅដោយប៉ូតាស្យូមខ្ពស់ដែលអាចជួយកាត់បន្ថយការឡើងសម្ពាធឈាម និង
កាត់បន្ថយ
ហានិភ័យ  នៃជំងឺដាច់សរសៃឈាម ខួរក្បាល ចេក ក៏មាន  កម្រិតទាប នៅក្នុង
sodium ដែលមានសារៈសំខាន់សម្រាប់មនុស្សដែលមានសម្ពាធឈាមខ្ពស់ដើម្បីជៀសវាង
គ្រាន់តែ ទទួលទាន ចេកមួយផ្លែ ក្នុងមួយថ្ងៃ អាចផ្តល់នូវប៉ូតាស្យូមខ្ពស់ ដែលអាចជួយកាត់
បន្ថយ
សម្ពាធឈាម និង ការពារពីជំងឺផ្សេងៗ ជាច្រើនទៀត។

ម្យ៉ាងវិញទៀត អ្នកក៏អាចទទួលទាន  ផ្លែឈើ មួយចំនួនទៀតបានផងដែរដូចជា៖ ផ្លែប៉ោម
ផ្លែព្រូន
ផ្លែសេរី ផ្លែទទឹម និង ស្វាយ

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-វិធីព្យាបាល សក់ជ្រុះឱ្យដុះលូតលាស់សារជាថ្មី ដោយធម្មជាតិ
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-វិធីព្យាបាល សក់ជ្រុះ និង បណ្តុះសក់ឱ្យដុះលូតលាស់ បានក្រាស់ ដោយធម្មជាតិ
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាមតណ្ហាខ្លាំងក្លា និង ជួយឱ្យសុខភាពបន្តពូជបុរសរឹងមាំ

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Lifestyle Health Superfoods to Lower High Blood Pressure