CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

បំណកស្រាយចំពោះបញ្ហាដែលធ្វើអោយ New iPad ឡើងកំដៅ

ចំពោះមូលហេតុដែលលើកឡើងថា New iPad ឡើងកំដៅខុសពីធម្មតាត្រូវបានអោយដឹងថា
ដោយសារតែថ្មរបស់ iPad ថ្មីនេះមានចំណុះធំជាងស្មើជិត ២ដងចំណុះថ្មរបស់ iPad 2 ដើម្បី
អាចផ្គត់ផ្គង់បានគ្រប់គ្រាន់នូវតំរូវការរបស់អេក្រង់ Retina របស់សមិទ្ធិផលថ្មីនេះ។

តាមការពិសោធន៍របស់ស្ថាប័នមួយនាពេលថ្មីៗកន្លងមកនេះបានអោយដឹងថា ឧបករណ៍
Tablet ថ្មីរបស់ Apple មានការកើនឡើងកំដៅរហូតដល់ ៤៧ អង្សារសេនៅក្រោយពេលប្រើ
បា្រស់រយៈពេល ៤៥ នាទីដើម្បីលេង game និងកើនឡើងជាង ៧ អង្សារសេបើធៀបជាមួយ
iPad 2 ចំពោះករណីប្រើប្រាស់ក្នុងលក្ខណៈខណ្ឌប្រហាក់ប្រហែលគ្នា។ ស្ថាប័នខាងលើបាន
អោយដឹងទៀតថា កំរិតឡើងកំដៅរបស់ New iPad នេះគ្មានអ្វីដែលគួរអោយបារម្មណ៍រហូត
ដល់ថ្នាក់ប្រកាសអាសន្ននោះឡើយ។

ថ្មរបស់ New iPad មានចំណុះធំជាង ៧០% ធៀបជាមួយ iPad 2 នេះបើតាមសំដីរបស់លោក
Kyle Wiens ជា CEO របស់ iFixit និងដែលលោកធ្លាប់ "វះកាត់" New iPad ថ្មីនេះ។

ដើម្បីអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតំរូវការរបស់អេក្រង់ដែលមានកំរិតច្បាស់បំផុតប្រភេទ
Retina និងបច្ចេកវិទ្យា 4G ដែលមាននៅលើ New iPad នោះ ហេតុដូច្នេះសមិទ្ធិផលតំរូវការ
ប្រើប្រាស់ប្រភពផ្គង់ផ្គង់ថាមពលកាន់តែធំជាង ប៉ុន្តែដោយសារតែរយៈពេលប្រើប្រាស់របស់
ថ្មនៅអាចរក្សាបានដូច iPad 2 គឺពី ៩ ទៅ ១០ ម៉ោងនោះ អាស្រ័យហេតុដូច្នេះហើយ ពេល
ដំណើរការឧបករណ៍ត្រូវតែឡើងកំដៅជាងវាគឺជារឿងធម្មតា៕

ប្រភព ៖ SH
ដោយ៖ រស្មី

Tags: electronicipadappletechnologynew ipadoverheating