CamNews

បច្ចេកវិទ្យា 

បំបាត់បញ្ហាទាំង ១០៨ ដែលតែងជួបនៅក្នុង Windows 7

ជាមួយ 7 Quick Fix 2.0 នោះកិច្ចការលប់បំបាត់បញ្ហាទាំងឡាយដែលតែងតែជួបប្រទះនៅ
លើ Windows 7 នឹងកាន់តែមានភាពងាយស្រួលមួយកំរិតទៀតសំរាប់លោកអ្នក។ ដោយ
លោកអ្នកគ្រាន់តែចុចលើឈ្មោះបញ្ហាដែលចង់កែតំរូវនោះនៅលើ interface ដើម ពេលនោះ
កម្មវិធីនឹងស្វែងរកកំហុសនោះដោយស្វ័យប្រវត្តិនិងកែសម្រួលជូនលោកអ្នកភា្លមផងដែរ។
ជាង ១០៨ បញ្ហាត្រូវបានបែងចែកចេញជា ៦ក្រុមផ្សេងគ្នា ហើយមួយក្រុមនីមួយៗត្រូវបាន
បង្ហាញដោយសញ្ញាមួយមានពណ៌ខុសៗគ្នាផងដែរ។

- Enable/Disable Stuff (icon បួនពណ៌) ៖ បិទ/បើកមុខងាររបស់ប្រព័ន្ធមានដូចជា
Task Manager, Registry Editor, Command Prompt, Folder Options, Control Panel,
Taskbar, UAC, Blue Screen �

- Restore Missing Stuff (icon ពណ៌ខៀវស្រាល) ៖ សង្រ្គោះនូវផ្នែកមួយចំនួនដែល
បាត់បង់ មានដូចជា DVD, មុខងារ Aero, Missing Tray Icon , Quick Launch Toolbar, Zoom
Level Internet Explorer (មុខនាទីបង្ហាញរូបភាព តូច/ធំ នៅលើ IE),�

-Performance Issue (icon ពណ៌បៃតង) ៖ រាល់បញ្ហាដែលទាក់ទងនឹងការប្រតិបត្តិ
របស់ប្រព័ន្ធមានដូចជា Slow Shutdown , Slow Menu Delay Time , Auto End Hang Task ,
Tab issue in IE 8 , Original Explorer Speed �



-Errors and Crashes (icon ពណ៌ក្រហម) ៖ កែសម្រួលកំហុសទាំងឡាយដែលប្រព័ន្ធ
Windows ផ្តល់ដំណឹងដូចជា STOP 0x0000007B, Security Warning, Cannot Access DVD,
Service Error 1053,�

-Tweaks (icon ពណ៌ខ្មៅ)៖ បន្ថែមនូវមុខងារថ្មីមួយចំនួនដូចជា Add �Copy to�
(Copy to ចូល menu Mouse ស្តាំ), CMD White Font (ប្តូរពណ៌អក្សរនៅក្នុង Command
Prompt ទៅជាពណ៌ស),�


-Associations (icon ពណ៌លឿង)៖ សង្រ្គោះបណ្តា icon default មួយចំនួនរបស់ប្រព័ន្ធ
មានដូចជា EXE, DLL, BAT, JPG, XML, AVI, MP3,�.

7 Quick Fix 2.0 នេះមានទំហំ ១.៤៦MB ដំណើរការបានជាមួយ Windows 7 ទាំង 32-bit និង
64-bit ,លោកអ្នកអាចទាញយកនៅទីនេះដោយឥតគិតថ្លៃ៕

ប្រភព៖ Addictivetips
ដោយ ៖ រស្មី

Tags: electronictechnologywindows 7error