CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Apple នឹងលក់ New iPad បាន ១២ លានគ្រឿងនៅក្នុង ត្រីមាសនេះ

កាលពីថ្ងៃទី ១៩ ខែមីនាកន្លងមកថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើសេចក្តីប្រកាសរបស់ខ្លួន
មួយអោយដឹងថា ក្រុមហ៊ុនទើបតែបង្កើតបាននូវឯតទគ្គកម្មថ្មីមួយទៀត ខណៈពេលដែល
ខ្លួនលក់បានរហូតដល់ចំនួ​ន ៣ លានគ្រឿងនៃឧបករណ៍ iPad ថ្មី បើគិតចាប់តាំងពីថ្ងៃចេញ
លក់ដំបូងកាលពីថ្ងៃទី ១៦​ ខែមីនា។

រហូតដល់ថ្ងៃទី ២៣ ខែមីនាខាងមុខនេះ គឺនៅពេលដែលគំរូឧបករណ៍ iPad ថ្មីនឹងត្រូវបាន
ក្រុមហ៊ុន Apple ធ្វើការនាំចេញជាបន្តទៅកាន់ទីផ្សារទាំង ២៤ ផ្សេងទៀតលើពិភពលោក
នោះ ,តាមក្រុមអ្នកវិភាគទាំងឡាយបានអោយដឹងថាបរិមាណលក់ចេញរបស់ iPad ថ្មីនេះ
នឹងមានការកើនឡើងក្នុងកំរិតមួយដ៏ខ្លាំងក្លាបំផុត។

អ្នកវិភាគ Maynard Um របស់ក្រុមហ៊ុនស្រាវជ្រាវ UBS ជឿជាក់ថា Apple នឹងអាចលក់បាន
រហូតដល់ចំនួន ១២ លានគ្រឿងនៃឧបករណ៍ iPad ថ្មីរបស់ខ្លួនគិតដោយឡែកតែក្នុងត្រីមាស
នេះ។ អ្នកវិភាគរូបនោះបានបន្ថែមទៀតថា " Apple ជាមធ្យមអាចលក់បានចំនួនប្រហែលជា
៧៥០.០០០ គ្រឿងនៃ iPad ថ្មីនេះក្នុងមួយថ្ងៃៗ បើគិតចាប់តាំងពីថ្ងៃចេញលក់ដំបូងគឺថ្ងៃទី
១៦ ខែមីនាកន្លងទៅនេះ។ និងប្រសិនបើគ្មានបញ្ហាអ្វីដែលកើតមានឡើងចំពោះប្រភពផ្គត់
ផ្គង់ណាមួយនោះទេ នោះ Apple ប្រាកដជាអាចលក់សមិទ្ធិផលថ្មីនេះបានចំនួន ១២ លាន
គ្រឿងគិតចាប់តាំងពីថ្ងៃចេញលក់ដំបូងរហូតដល់ថ្ងៃចុងបញ្ចប់នៃត្រីមាសនេះមិនខាននោះ
ឡើយ "។

ចំណុចដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺ ការព្យាករណ៍ខាងលើនេះគ្រាន់តែ
លើកឡើងដោយឡែកចំពោះគំរូ iPad ថ្មីប៉ុណ្ណោះ។ ប្រការនេះមានន័យថា Apple អាចនឹង
លក់សមិទ្ធផលឧបករណ៍ Tablet របស់ខ្លួនបានលើសពីចំនួន ១២ លានគ្រឿងនេះទៅទៀត
ផងដែរ នោះក៏ព្រោះតែបច្ចុប្បន្ននេះ iPad 2 កំពុងតែជាទំនិញមួយដ៏សមស្របបំផុតសំរាប់
អ្នកប្រើប្រាស់ទូទៅជាមួយកំរិតតំលៃគឺ ៣៩៩ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
ប្រភព៖ BGR
ដោយ៖ រស្មី

Tags: electronicipadappletechnologyipad 2new ipadipad salesmaynard umphil schillerubs