CamNews

ទូរស័ព្ទ ផលិតផលថ្មី 

iPhone ថ្មីអាចនឹងប្រើប្រាស់អេក្រង់ Retina ទំហំ ៤,៦អ៊ីង

តាមប្រភពពត៌មាន Reuters បានអោយដឹងថាទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ Apple នឹងមាន
កំរាស់ស្តើងជាងកំណែបច្ចុប្បន្ន និងប្រើប្រាស់អេក្រង់ Retina មានទំហំរហូតដល់ ៤,៦អ៊ីង។
និងបើតាមគំរោងសមិទ្ធិផលថ្មីនេះនឹងត្រូវដាក់បង្ហាញវត្តមាននៅក្នុងត្រីមាសទី ២ ខាងមុខ
នេះហើយ។

គិតចាប់តាំងពីកំណើត iPhone ដំបូងរហូតមកដល់បច្ចុប្បន្ន Apple នៅមិនទាន់បានធ្វើការ
ផ្លាស់ប្តូរទំហំអេក្រង់ ៣,៥ អ៊ីងសំរាប់ទូរស័ព្ទ smartphone របស់ខ្លួននៅឡើយ។

គិតចាប់តាំងពីពេលដែលបានដាក់បង្ហាញវត្តមានគំរូទូស័ព្ទប្រើប្រាស់អេក្រង់ Touch Screen
iPhone លើកដំបូងកាលពីឆ្នាំ ២០០៧ មក,បរិមាណនៃសមិទ្ធិផលនេះបាននាំមុខគូរប្រជែង
របស់ខ្លួនជាច្រើន ហើយសមិទ្ធិផលនេះដណ្តើមបានចំណែកប្រហែលពាក់កណ្តាលសមិទ្ធិ
ផលសរុបដែល Apple បានលក់ចេញផងដែរ។

ទំព័រ Maeil Business Newspaper បានស្រង់សំដីចេញពីប្រភពមិនបញ្ចេញឈ្មោះមួយអោយ
ដឹងថា ក្រុមហ៊ុន Apple បានកំណត់ប្រើប្រាស់អេក្រង់ទំហំ ៤,៦ អ៊ីងសំរាប់ទូរស័ព្ទថ្មីរបស់ខ្លួន
និងថែមទាំងចាប់ផ្តើមធ្វើការកក់ទិញនូវរាល់សមាសភាគផ្សំសំរាប់សមិទ្ធិផលថ្មីនេះពីបណ្តា
ក្រុមហ៊ុនផ្សេងៗផងដែរ។ ក្រុមហ៊ុនចំនួនពីរដែលតែងតែផ្គត់ផ្គង់អេក្រង់ទៅអោយ Apple គឺ
LG Display និង Samsung បានធ្វើការបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយណាមួយចំពោះពត៌
មានដែលបានលើកឡើងខាងលើនោះឡើយ។

ក្រុមហ៊ុន Samsung ដែលត្រូវបានគេដឹងថាគឺជា "សត្រូវ"​ដ៏ធំបំផុតរបស់ Apple នៅក្នុងទីផ្សារ
ទូរស័ព្ទ smartphone នោះ គឺបានចាប់ផ្តើមប្រើប្រាស់អេក្រង់ OLED ៤,៦អ៊ីងសំរាប់គំរូទូរស័ព្ទ
របស់ខ្លួនចាប់តាំងពីកំឡុងខែ មេសា ឆ្នាំ ២០១១ មកម៉្លេះ ហើយសមិទ្ធិផលដែលធ្លាប់បាន
ចុះផ្សាយកន្លងមកនោះគឺឈ្មោះថា Galaxy S II ដែលគេចាត់ទុកថាគឺជាសមិទ្ធិផលលំដាប់
នាំមុខគេរបស់ក្រុមហ៊ុនទៀតផង។

គួរបញ្ជាក់ផងដែរថា អេក្រង់ Retina ជាមួយ resolution ខ្ពស់ជាងច្រើនដងបើធៀបជាមួយនឹង
អេក្រង់នៅលើសមិទ្ធិផលផ្សេងៗ ទើបតែត្រូវបាន Apple យកមកបំពាក់នៅលើសមិទ្ធិផលថ្មី
របស់ខ្លួនដែលក្រុមហ៊ុនអោយឈ្មោះថា New iPad និងដែលត្រូវបានដាក់បង្ហាញវត្តមានកាល
ពីថ្ងៃទី ៧ ខែ មីនា កន្លងមកនេះ។ សមិទ្ធិផលនេះក៏កំពុងតែទទួលបានចំណាប់អារម្មណ៍បំផុត
ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទៅផងដែរ៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronicapplesmartphonetechnologyiphoneretina displaynew iphone