CamNews

កុំព្យូទ័រ 

Ultrabook ១៥អ៊ីង ស្តើងបំផុតនិងទំងន់ស្រាលបំផុត របស់ Samsung

Samsung Series 9 គឺជាផលិតផលមួយក្នុងចំណោមផលិតផលកុំព្យូទ័រយួរដៃទំហំ ១៥អ៊ីង
ដែលមានកំរាស់ស្តើងនិងទំងន់ស្រាលបំផុតនៅក្នុងទីផ្សារកុំព្យូទ័រយួរដៃបច្ចុប្បន្ន។ ចំពោះ
សំបកតួរបស់ផលិតផលនេះវិញត្រូវបានរចនាឡើងពីសារធាតុអាលុយមីញ៉ូមយ៉ាងស្រស់
ស្អាតជាមួយអេក្រង់កាន់តែធំ និងច្បាស់ជាង MacBook Air របស់ Apple ទៅទៀត។ សមិទ្ធិ
ផលនេះត្រូវបានដាក់បង្ហាញវត្តមានលើកដំបូងនៅឯកម្មវិធីតាំងពិព័រណ៌ CES ដែលប្រារព្ធ
ធ្វើឡើងកាលពីកំឡុងខែ មករាដើមឆ្នាំ ២០១២ នេះ និងមានតំលៃ ១៥០០​ ដុល្លាអាមេរិក
ក្នុងមួយគ្រឿង។

តាមគេហទំព័រ Laptopmag បានអោយដឹងថា នេះគឺជា ultrabook ១៥អ៊ីងដែលមានកំរាស់
ស្តើងបំផុតគឺត្រឹមតែ ១៤,៧ មីលីម៉ែត្រប៉ុណ្ណោះនិងមានទំងន់ ១,៧ គីឡូក្រាម។ សមិទ្ធិផល
នេះប្រើប្រាស់ chip Intel Core i5-2467M ល្បឿន ១,៦GHz, ឧបករណ៍រក្សាទិន្នន័យប្រភេទ
SSD ទំហំ ១២៨GB, card ក្រាហ្វិកប្រភេទ HD 3000 និងមាន RAM ទំហំ ៨GB ។

ដោយឡែកក្រៅពីកំណែ ១៥ អ៊ីងនេះ, Series 9 ក៏នៅមានកំណែ ១៣,៣ អ៊ីងផងដែរដែល
មានកំរាស់ ១២,៧ មីលីម៉ែត្រ និងទំងន់ ១,១ គីឡូក្រាម។ សមិទ្ធិផលទាំងពីរនេះសុទ្ធតែមាន
ថ្មអាចដំណើរការបានរយៈពេលចាប់ពី ៨ ទៅ ១០ ម៉ោងដូចគ្នា។


គ្រឿងបន្ទាប់បន្សំអមមកជាមួយរួមមានដូចជាសៀវភៅណែនាំ,Disc driver,ឧបករណ៍សំរាប់
សាកថ្ម...ជាដើម

សមិទ្ធិផលប្រើប្រាស់អេក្រង់ប្រភេទ LED ទំហំ ១៥ អ៊ីង មាន resolution ១៦០០x ៩០០pixel

ផ្នែកខាងឆ្វេងមានរន្ធភា្ជប់ USB 2.0, microHDMI និងរន្ធសំរាប់ភ្ជាប់ Ethernet

ផ្នែកខាងស្តាំមានរន្ធភ្ជាប់ USB 3.0 ចំនួនពីរ និងរន្ធសំរាប់ដោត SD card


Samsung Series 9 កំណែ ១៥អ៊ីងធៀបជាមួយកំណែ ១៣,៣ អ៊ីង៕

ប្រភព៖ Laptopmag
ដោយ៖ រស្មី

Tags: samsungtechnologylaptopultrabooklaptopshands-onsamsung series 9unboxing