អ្នកជំនាញរចនាម៉ូដឈ្មោះ Antonio De Rosa ជាជនជាតិ អ៊ីតាលី កាលពីពេលថ្មីនេះទើបតែ
បានឧទ្ទេសនាមបង្ហាញនូវវត្តមានគំរូ concept iPhone 5 ដែលរចនាឡើងដោយស្នាដៃរបស់
ខ្លួនផ្ទាល់ និងបានហៅឈ្មោះសមិទ្ធិផលនេះថា The new iPhone (ដែលមានលក្ខណៈដូចគ្នា
នឹងការដាក់ឈ្មោះ The new iPad របស់ Apple ដែលទើបតែត្រូវបានបង្ហាញវត្តមានកាលពី
ពេលថ្មីៗនេះផងដែរ)។
យោងតាមគំរូ concept ថ្មីនេះយើងសង្កេតឃើញថា iPhone 5 ត្រូវបានរចនាឡើងមានរូបរាង
ស្តើងបំផុត និងសំបកខាងក្រៅផលិតឡើងពីសារធាតុអាលុយមីញ៉ូមជាមួយផ្នែកខាងខ្នង
មានលក្ខណៈលយចេញបន្តិចចំកណ្តាល។ ទន្ទឹមនឹងគ្នានោះក៏មានប៊ូតុង Home ប្រភេទជា
Touch screen និងប៊ូតុងសំរាប់ប្រើក្នុងមុខងារផ្សេងៗទៀតត្រូវបានតំរៀបគ្នានៅផ្នែកខាងលើ
របស់ឧបករណ៍វិញដែលមើលទៅគួរអោយចាប់អារម្មណ៍និងពេញចិត្តបំផុត។