CamNews

ទូរស័ព្ទ 

Lumia 800 នឹងបំពាក់មុខងារ Wi-Fi Hotspot នៅក្នុងសប្តាហ៍នេះ

កាលពីថ្ងៃទី ១៦ ខែមីនា កន្លងទៅនេះមានប្រភពពត៌មានជាច្រើនបានធ្វើការចុះផ្សាយថាគំរូ
Nokia Lumia 610 និង Lumia 900 នឹងត្រូវបានក្រុមហ៊ុនធ្វើការបំពាក់ជាស្រេចនូវមុខងារចែក
រំលែកប្រព័ន្ធ Wi-Fi hotspot នៅពេលដែលសមិទ្ធិផលនេះចេញធ្វើចរាចរនៅលើទីផ្សារខាង
មុខនោះ ខណៈពេលដែលគំរូ Lumia 710 និង Lumia 800 បែរជាមិនមានទៅវិញ ជាហេតុធ្វើ
អោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង។ ដើម្បីជាការឆ្លើយតមនឹងចម្ងល់
របស់អតិថិជន,ក្រុមហ៊ុន Nokia បានអោយដឹងថាខ្លួននឹងចាប់ផ្តើមធ្វើការ Upgrade នូវមុខងារ
ចែករំលែកប្រព័ន្ធ Wi-Fi សំរាប់គំរូទាំងពីរខាងលើនេះផងដែរ។

តាមគេហទំព័រ Plaffo បានអោយដឹងថា នៅចុងខែនេះ (ក្នុងកំឡុងសប្តាហ៍នេះតែម្តង) Nokia
Lumia 800 នឹងចាប់ផ្តើមធ្វើការបំពាក់នូវមុខងារចែករំលែកប្រព័ន្ធ Wi-Fi Hotspot អោយដូច
នឹងគំរូ "បងប្អូន" របស់ខ្លួនយ៉ាងដូច្នោះដែរ។

កាលពីដើមខែកន្លងមកនេះ Lumia 800 ទើបតែបានធ្វើការ Update អោយមានភាពប្រសើរ
ឡើងវិញស្តីពីបញ្ហាដែលកើតមានឡើងចំពោះថ្មរបស់សមិទ្ធិផលថ្មីនេះ។ និងបើយោងតាម
អ្នកប្រើប្រាស់ជាច្រើនបានអោយដឹងថាកំណែ patch ថ្មីនោះគឺមានសមត្ថភាពជួយអោយរយៈ
ពេលនៃការប្រើប្រាស់ថ្មរបស់ Lumia 800 មានការកើនឡើង ៣​ដង បើធៀបជាមួយនឹងពេល
កន្លងមក។ ទន្ទឹមនឹងនោះដែរ ក៏មានការធ្វើអោយមានភាពកាន់តែប្រសើរឡើងបន្ថែមទៀត
ខាងផ្នែកបច្ចេកវិទ្យាថតរូប , គុណភាពសំលេង bass នៅពេលចាក់បទចំរៀង ជាដើម...៕

ប្រភព៖ TBS
ដោយ ៖ រស្មី

Tags: electronicnokiasmartphonetechnologylumialumia 800lumia 900wifi hotspot