អ្នកជំនាញផ្នែកស្រាវជ្រាវម្នាក់បានអោយដឹងថាឧបករណ៍ Tablet ជំនាន់ថ្មីរបស់ Apple នៅ
តែបន្តការសាកថ្មជាបន្តទៀត បើទោះបីជានៅលើអេក្រង់មានលោតនូវសញ្ញាប្រាប់ដំណឹង
ថាថ្មបានពេញហើយក៏ដោយ។
iPad ថ្មីមានបញ្ហាផ្នែកការផ្តល់ពត៌មានអំពីចំណុះថ្មមិនត្រឹមត្រូវ
Ray Soneira អ្នកជំនាញផ្នែកស្រាវជ្រាវម្នាក់របស់ក្រុមហ៊ុន DisplayMate បានអោយដឹងថា
បន្ទាប់ពីលោកបានធ្វើការសិក្សាពិសោធន៍ស្វែងយល់មួយរយៈលើឧបករណ៍ Tablet ថ្មីរបស់
Apple រួចមក លោកបានរកឃើញថា បើទោះបីឧបករណ៍មានលោតនូវសញ្ញាប្រាប់ដំណឹង
ថាថ្មពេញ ១០០% ក៏ដោយ ប៉ុន្តែ iPad ថ្មីនេះនៅតែបន្តសាកថ្មក្នុងរយៈពេល ២ ម៉ោងជាបន្ត
ទៀត ដោយលោកបានបញ្ជាក់ថានោះក៏ដោយសារតែមានបញ្ហាខាងផ្នែកការផ្តល់ពត៌មាន
ស្តីអំពីចំណុះរបស់ថ្មនៅលើ iPad ថ្មីនេះ។
ដោយសារតែប្រើប្រាស់អេក្រង់ Retina មានកំរិតច្បាស់បំផុត, Chip A5X មាន GPU dual core
និងបំពាក់បច្ចេកវិទ្យា 4G ហេតុដូច្នេះហើយទើប iPad ថ្មីនេះត្រូវការចំណាយថាមពលយ៉ាង
ច្រើនបំផុត ធៀបជាមួយកំណែមុន ក៏ដូចជាបណ្តាគូប្រជែង Android ដ៏ទៃទៀត។ នៅក្នុងការ
ធ្វើពិសោធន៍មួយរបស់ PC World បានអោយដឹងថា iPad ថ្មីនេះត្រូវការរយៈពេលរហូតដល់
៦ ម៉ោងដើម្បីអាចសាកថ្មពេញ (iPad 2 ជាង ៤ ម៉ោង)។
អេក្រង់របស់ iPad ថ្មី (ស្តាំ) មានកំរិតច្បាស់ជាង iPad 2 តាមការស្រាវជ្រាវរបស់ Dot color
ស្របពេលជាមួយគ្នានោះដែរ អ្នកវិភាគផ្សេងទៀតរបស់ក្រុមហ៊ុន Dot color បានអោយដឹងថា
អេក្រង់ឧបករណ៍ Tablet ថ្មីរបស់ Apple នេះបានបញ្ចេញនូវកំរិតច្បាស់របស់ពណ៌ឡើងរហូត
ដល់ ៤៤% ដើម្បីអោយរូបភាពមានកំរិតកាន់តែច្បាស់ត្រជាក់ភ្នែក ហេតុដូច្នេះហើយ Apple
បានធ្វើការបង្កើននូវពន្លឺ LED បន្ថែមទៀតនៅផ្នែកខាងក្រោយនៃឧបករណ៍ ដែលនេះក៏គឺជា
មូលហេតុចំបងដែលធ្វើអោយអេក្រង់របស់ iPad ថ្មីនេះត្រូវការថាមពលលើស ៣០% បន្ថែម
ទៀតធៀបជាមួយកំណែមុនៗ៕
ប្រភព៖ Cnet
ដោយ៖ រស្មី