Nokia Lumia 900 និង HTC Titan II ជាទូរស័ព្ទ smartphone ពីរដំណើរការដោយប្រព័ន្ធប្រតិ
បត្តិការ Windows Phone ដំបូងគេដែលបំពាក់បច្ចេកវិទ្យា 4G LTE នឹងចាប់ផ្តើមធ្វើចរាចរនៅ
លើទីផ្សារចាប់ពីថ្ងៃទី ៨ ខែមេសាខាងមុខនេះ។
Lumia 900 និងTitan II ត្រូវបាន Nokia និង HTC ដាក់បង្ហាញវត្តមាននៅក្នុងពិធីតាំងពិព័រណ៌
បច្ចេកវិទ្យា CES ២០១២ ដែលប្រារព្ធធ្វើឡើងកាលពីកំឡុងខែមករា ដើមឆ្នាំកន្លងមកនេះ។
Lumia 900 គឺជាទូរស័ព្ទ smartphone ដំណើរការដោយ Windows Phone កំណែទី ៣ ដែល
ត្រូវបានដាក់បង្ហាញវត្តមាននៅក្នុងប្រទេសអាមេរិក បន្ទាប់ពីក្រុមហ៊ុន Nokia បានចាប់ដៃ
សហការគ្នាជាមួយក្រុមហ៊ុន Microsoft ដើម្បីផលិតឧបករណ៍ចល័ត បន្ទាប់ពី Lumia 800 និង
Lumia 710 ។
អំពីការរចនានិងរូបសណ្ឋានខាងក្នុង បច្ចុប្បន្ននេះ Lumia 900 គឺជាទូរស័ព្ទ smartphone មាន
ដំណើរការខ្លាំងបំផុតប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ Nokia ជាមួយនឹង
អេក្រង់ទំហំ ៤,៣អ៊ីង បច្ចេកវិទ្យា ClearBlack AMOLED (resolution ៨០០ x ៤៨០),ប្រើប្រាស់
Chip single core ល្បឿន ១,៤GHz ,RAM ទំហំ ៥១២ MB ។
Lumia 900 នឹងត្រូវដាក់លក់នៅក្នុងទីផ្សារប្រទេសអាមេរិកដំបូងគេចាប់ពីថ្ងៃទី ៨ ខែមេសា
ខាងមុខនេះ ជាមួយកំណែចំនួនពីរគឺពណ៌បៃតង និងខ្មៅ។ ក្នុងពេលនោះដែរចំពោះកំណែ
ពណ៌ស នឹងចេញលក់ចាប់ពីថ្ងៃទី ២២ ខែមេសាខាងមុខ។ Lumia 900 មានតំលៃ ៩៩,៩៩
ដុល្លាអាមេរិកក្នុងមួយគ្រឿងដោយមានអមមកជាមួយនូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់
ផ្គង់ប្រព័ន្ធអ៊ីនធើណែត AT&T ។
ស្របពេលជាមួយគ្នានឹង Nokia,ទូរស័ព្ទ smartphone ដំណើរការដោយ Windows Phone និង
មានបំពាក់បច្ចេកវិទ្យា 4G ដំបូងគេរបស់ HTC ឈ្មោះថា Titan II ក៏នឹងត្រូវបានធ្វើការដាក់
តាំងបង្ហាញវត្តមាននៅថ្ងៃទី ៨ ខែមេសាខាងមុខនេះផងដែរ។
HTC Titan II ប្រើប្រាស់អេក្រង់ទំហំ ៤,៧ អ៊ីង បច្ចេកវិទ្យា Super LCD, ប្រើប្រាស់ Chip single
core ដូចគ្នានឹង Lumia 900 របស់ Nokia ផងដែរ មានល្បឿន ១,៥GHz, RAM ៥១២ MB និង
មានអង្គចងចាំខាងក្នុងសំរាប់រក្សាទិន្នន័យទំហំ ១៦GB ។ ចំណុចដែលលេចធ្លោបំផុតនៅលើ
HTC Titan II នេះគឺកាមេរ៉ាមានទំហំឡើងរហូតដល់ ១៦megapixel, អំពូល Flash ចំនួនពីរ
និងមានបំពាក់នូវបច្ចេកវិទ្យាជាច្រើនទៀតដែលជួយអោយការថតរូបភាពបានកាន់តែស្អាត
ទៀតផង។ HTC Titan II នឹងដាក់លក់ក្នុងតំលៃ ១៩៩,៩៩ ដុល្លាអាមេរិកក្នុងមួយគ្រឿងដោយ
មានអមមកជាមួយនូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែត AT&T ។
ចំពោះកាលបរិចេ្ឆទនៃការធ្វើចរាចរទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀតរបស់សមិទ្ធិផលទាំង
ពីរនេះ មិនទាន់ត្រូវបានក្រុមហ៊ុន Nokia និង HTC ធ្វើការបញ្ជាក់នៅឡើយ៕
ប្រភព៖ Mashable
ដោយ៖ រស្មី