CamNews

កុំព្យូទ័រ ផលិតផលថ្មី 

nFinity ៖ Ultrabook តំលៃសមរម្យមកពីអង់គ្លេស

Ultrabook បានក្លាយជាឧបករណ៍មួយដែលទទួលបានការពេញនិយមបំផុតនៅលើទីផ្សារ
កុំព្យូទ័រយួរដៃបច្ចុប្បន្នគិតចាប់តាំងពីចុងឆ្នាំ ២០១១ ដើមឆ្នាំ ២០១២ នេះ ដោយសារតែការ
រចនារូបរាងមានកំរាស់ស្តើង ទំងន់ស្រាល និងមានដំណើរការលឿនផងដែរ។ ប៉ុន្តែចំពោះ
តំលៃរបស់សមិទ្ធិផលនេះវិញអាចនិយាយបានថាវាគឺជាបញ្ហាដ៏សំខាន់មួយចំពោះអ្នកប្រើ
ប្រាស់ភាគច្រើន ដោយសារមានតំលៃក្នុងកំរិតមួយខ្ពស់ពេកគឺចាប់ពី ១០០០​ ដុល្លាអាមេរិក
ឡើងទៅក្នុងមួយគ្រឿង។ ទាំងនោះក៏ដោយសារមានការចំណាយច្រើនសំរាប់ធ្វើការស្រាវ
ជា្រវអភិវឌ្ឍន៍ ក៏ដូចជាបំពាក់នូវសម្ភារៈដែលមានគុណភាពខ្ពស់សំរាប់សមិទ្ធិផលដូចជា
ឧបករណ៍រក្សាទិន្នន័យប្រភេទ SSD រឺរន្ធដោត USB 3.0...ជាដើម ហើយក្នុងនោះដែរមាន
ក្រុមហ៊ុនផលិតធំៗមួយចំនួនដូចជា Samsung ,Dell, HP រឺក៏ Asus បើទោះបីជាមានបំណង
ចង់ធ្វើការបញ្ចុះតំលៃសំរាប់សមិទ្ធិផលរបស់ខ្លួន ក៏មិនអាចបញ្ចុះមកសល់ត្រឹមតែពី ៧០០
ទៅ ៨០០ ដុល្លាអាមេរិកក្នុងមួយគ្រឿងនោះដែរ។

ប៉ុន្តែ កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនលក់រាយមួយក្នុងប្រទេសអង់គ្លេសមានឈ្មោះថា
Novatech គឺអាចធ្វើប្រការនោះបាន ខណៈពេលដែលក្រុមហ៊ុននោះទើបតែបានធ្វើការដាក់
បង្ហាញវត្តមានសមិទ្ធិផល ultrabook ថ្មីមួយរបស់ខ្លួនជាមួយតំលៃត្រឹមតែ ៥១៥ អឺរ៉ូប៉ុណ្ណោះ
ក្នុងមួយគ្រឿ(ប្រហែល ៦៩០ ដុល្លាអាមេរិក)។ Ultrabook ថ្មីនោះមានឈ្មោះថា nFinity និង
ប្រើប្រាស់អេក្រង់ទំហំ ១៤,១អ៊ីងមាន resolution ១.៣៦៦x ៧៦៨ pixel, chip Intel Core i3
ល្បឿន ១,៤ GHz, និងឧបករណ៍រក្សាទិន្នន័យប្រភេទ SSD ទំហំ ៦៤GB ។

ដោយឡែកអ្នកប្រើប្រាស់ក៏មានជំរើសក្នុងការជ្រើសរើសលើកំណែប្រើប្រាស់ chip ប្រភេទ
Core i5-2467M ល្បឿន ១,៦GHz (និងអាចឡើងដល់ ២,៣GHz ដោយផ្អែកលើបច្ចេកវិទ្យា
Turbo boost) ជាមួយតំលៃ ៦៩៤ អឺរ៉ូ, រឺក៏កំណែប្រើប្រាស់ chip Core i7 ល្បឿន ១,៧ GHz
(អាចឡើងដល់ ២,៨GHz) ជាមួយតំលៃ ៨៣៧ អឺរ៉ូផងដែរ។ ចំពោះ RAM របស់សមិទ្ធិផល
ទាំងនោះគឺមានទំហំពី ២GB រហូតដល់ ៤GB ។ ក្រៅពីនោះសមិទ្ធិផលទាំងនោះក៏មានកន្លែង
សំរាប់ភ្ជាប់ផ្សេងៗទៀតផងដែរដូចជា រន្ធភ្ជាប់ USB 2.0 ចំនួន ៣, HDMI, Bluetooth, រន្ធសំរាប់
ភ្ជាប់អង្គចងចាំក្រៅ និង webcam ១.៣ megapixel ។

Ultrabook នេះមានសមត្ថភាពអាច reboot ក្នុងរយៈពេល ១៥ វិនាទី និងមានចំណុះថ្មអាច
ប្រើប្រាស់បានក្នុងរយៈពេលឡើងដល់ ៧ ម៉ោង។ nFinity មានទំងន់ ១,៦៥គីឡូក្រាម និង
មានកំរាស់ ១៨ មីលីម៉ែត្រ។ ចំពោះកាលបរិច្ឆេទធ្វើចរាចរនៅក្នុងទីផ្សារត្រូវបានអោយដឹងថា
នឹងចាប់ផ្តើមនៅចុងខែ មីនា ដើមខែ មេសា ២០១២ នេះហើយ៕

ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: electronicvideotechnologylaptopultrabookintelintel core i5intel core i7intel core i3intelcorei3intelcorei5intelcorei7nfinitynovatechnovatech nfinitynovatechnfinityultrabooks