CamNews

តារា 

Murray ឡើងទៅជុំទីបីរបស់ Paris Master


អ្នកលេងជើងឯករបស់អង់គ្លេសសញ្ជាតិស្កត់លេន គឺកីឡាករវាយថេនីស Andy Murray បានមានឱកាសឡើងប្រកួតទៅកាន់ជុំទីបីហើយ ក្នុងការប្រកួត  Paris Maser  ក្រោយពី
បានយកឈ្នះគូប្រកួតជនជាតិបារាំង Paul-Henri Mathieu ក្នុងលទ្ធផល ៧-៥ និង៦-៣។

លោក Murray បានមានប្រសាសន៍ចំពោះការប្រកួតថា “ខ្ញុំបានលេងបានយ៉ាងល្អក្នុងការ
ប្រកួតនេះ  ប៉ុន្តែខ្ញុំក៏មានការលំបានបន្តិចបន្តួចដែរ។  ទោះជាយ៉ាងណាក៏ដោយការលេង
របស់ខ្ញុំនៅមិនទាន់ដល់កំរិតកំពូលនៅឡើយ   ហើយខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀតក្នុងការ
ប្រកួតក្រោយៗ”៕

ដោយ៖ មិនា

ប្រភព៖ bbc


Tags: sport tennis