CamNews

បច្ចេកវិទ្យា 

Facebook កំពុងធ្វើការអភិវឌ្ឍន៍សា្ថបនានូវកម្មវិធី ស្វែងរកដោយឡែករបស់ខ្លួន?

យោងតាមប្រភពពត៌មានពីទំព័រ Businessweek បានអោយដឹងថា វិស្វករជំនាញរបស់ទំព័រ
កំសាន្ត Facebook ប្រមាណជា ២០ រូបកំពុងតែធ្វើការយ៉ាងសកម្ម ដោយមានការសហការ
គ្នាជាមួយនឹងអតីតបុគ្គលិករបស់ក្រុមហ៊ុន Google មួយរូបផងដែរដើម្បីត្រៀមដាក់បង្ហាញ
នូវវត្តមានកម្មវិធីស្វែងរកមួយដោយឡែករបស់ខ្លួន។

ផ្នត់គំនិតរបស់ Facebook គឺបង្កើតឡើងនូវកម្មវិធីស្វែងរកថ្មីមួយដោយឡែករបស់ខ្លួនដោយ
ផ្អែកលើរាល់ខ្លឹមសារពត៌មានតាមរយៈការបញ្ចេញមតិ, Status របស់អ្នកប្រើប្រាស់ដែលបាន
បង្ហោះឡើងជាប្រចាំ និងប្រើប្រាស់នូវតួលេខ "Like" ដើម្បីយកធ្វើជាគោលការណ៍គ្រឹះសំរាប់
ការស្វែងរក។

បើទោះបីជាដំណឹងនេះមិនទាន់ត្រូវបាន Facebook ធ្វើការបញ្ជាក់ក៏ដោយ ប៉ុន្តែដំណឹងនេះ
ភ្លាមៗទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាខ្លាំង។ ម្យ៉ាងវិញទៀតប្រសិន
បើគេហទំព័រកំសាន្តសង្គមធំបំផុតមួយនេះពិតជានឹងដាក់បង្ហាញនូវកម្មវិធីស្វែងរកដោយ
ឡែករបស់ខ្លួនប្រាកដមែននោះ ក៏គ្មានអ្វីគួរអោយចំលែកនោះដែរ ពីព្រោះកាលពីឆ្នាំកន្លង
ទៅលោក Larry Page បានដាក់បង្ហាញវត្តមាន Google+ ក្នុងទិសដៅធ្វើការប្រកួតប្រជែង
ជាមួយ Facebook ដោយផ្ទាល់ផងដែរ។ ដូច្នេះហើយបើ Facebook ចូលរួមក្នុងទីផ្សារស្វែង
រកគឺជាប្រការមួយដ៏សមហេតុផលបំផុត។

កាលពីពេលថ្មីៗនេះ Wikipedia បានធ្វើការអភិវឌ្ឍន៍នូវកម្មវិធីស្វែងរករបស់ខ្លួនមួយមាន
ឈ្មោះថា Wikidata ក្នុងទិសដៅជួយដល់អ្នកប្រើប្រាស់ទូទៅអាចសិក្សាស្វែងយល់បានកាន់
តែទូលំទូលាយស្តីពីរាល់ពត៌មានទាំងឡាយនៅលើទំព័រសព្វវចនាធិប្បាយមួយនេះ។ ហើយ
Facebook ក៏នឹងអាចធ្វើការភ្ជាប់ជាមួយ Wikipedia នេះដើម្បីចូលរួមក្នុងទីផ្សារកម្មវិធីស្វែងរក
នៃនិឃណ្កសាស្ដ្រនេះទៀតផង។

អ្នកបង្កើត Facebook លោក Mark Zuckerburg បានធ្វើអោយឆាកប្រកួតជាមួយ Google កាន់
តែមានភាពក្តៅគគុកឡើងមួយកំរិតទៀត ខណៈពេលដែល Google+ ត្រូវបានបង្ហាញវត្តមាន
កាលពីឆ្នាំទៅ និងបានលើកឡើងនៅលើទំព័រ NYTimes ថា៖" ខ្ញុំមិនគិតថាស្ថាប័នជំនួញមួយ
ដែលដំណើរការច្រើនផ្នែកដូច្នេះ តែអាចនៅរស់រានមានជីវិតបាននោះឡើយ"។ ជាក់ស្តែង
ប្រសិនបើមានកម្មវិធីស្វែងរកមួយមានភ្ជាប់ឈ្មោះ Facebook បង្ហាញវត្តមានឡើង នោះវាគឺ
ជាការសងសឹកមួយសំរាប់ Larry Page ៕


ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: facebookelectronicgoogletechnologygoogle +social networklarry pagesearch engine