តើស្មារតីរឹងមាំដូចដែកថែបរបស់Bayern អាចទប់ស្កាត់Real ដែលកំពុងតែសន្ទុះចិត្ត
ប្រកួតយ៉ាងអន្ទះសារបានទេ?
នៅAllianz Arena សប្តាហ៍មុន Bayern បានយកឈ្នះReal ដោយលេងអស់ពីសមត្ថភាពរបស់
ខ្លួន។ លទ្ធផល2-1គឺមិនមានប្រៀបច្រើនឡើយ ប៉ុន្តែតិចច្រើន វាបានធ្វើអោយBayern មានភាព
ជឿជាក់ជាងមុន ដើម្បីក្លាយជាក្លឹបដំបូងបានប្រកួតក្នុងផ្ទះរបស់ខ្លួននៅវគ្គផ្តាច់ព្រាត់Champions
League។ ជាងនេះទៅទៀត អតីតកាលក៏បានគាំទ្រBayern នៅបណ្តារវង់knock-outរដូវកាល
2009/10 ក្រោយពីនាំមុខមុន2-1 នៅPlay-On. នោះជាជ័យជំនះផ្តាច់ព្រាត់លើFio និង MU។
ប៉ុន្តែត្រូវចាំថា Real គឺកំពុងតែខំសំរេចគោលបំណងរបស់ខ្លួន។ សង្ឃឹមEl Decima (លើកពាន
Cup C1 លើកទី10) គឺនៅតែមានជានិច្ចព្រោះ Real Madridធ្លាប់សងសឹកបានសំរេចលើBayern
ក្រោយពីចាញ់1-2 នៅPlay-Onវគ្គពាក់កណ្តាលផ្តាច់ព្រាត់កាលពី10ឆ្នាំមុន។ ហើយការប្រកួតផ្តាច់
ព្រាត់នៅរដូវកាលនោះReal ក៏បានបំបាក់Bundesliga (Leverkusen)បានសំរេចផងដែរ។
តើលទ្ធផលនៃការប្រកួតនឹងទៅជាយ៉ាងណា? ដើម្បីដឹងច្បាស់មានតែតាមដានទស្សនាដោយផ្ទាល់
រវាងReal និងBayern នៅយប់រំលងអាធ្រាត្រវេលាម៉ោង1h45ថ្ងៃទី26/4៕
ប៉ាន់ស្មាន៖ Real-Byern (3-1)
កីឡាករប្រកួត៖
Real Madrid: 1-Iker Casillas; 17-Alvaro Arbeloa, 3-Pepe, 4-Sergio Ramos, 15-Fabio Coentrao;
14-Xabi Alonso, 6-Sami Khedira, 10-Mesut Ozil; 7-Cristiano Ronaldo, 9-Karim Benzema,
22-Angel Di Maria.
Bayern Munich: 1-Manuel Neuer; 21-Philipp Lahm, 17-Jerome Boateng, 28-Holger Badstuber,
27-David Alaba; 30-Luiz Gustavo, 39-Toni Kroos, 31-Bastian Schweinsteiger, 25-Thomas Mueller,
7-Franck Ribery; 11-Ivica Olic.
ដោយ៖ និស្ស័យ
ប្រភព៖ zing,24h