អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដីរថយន្ដ ប្រចាំសហរដ្ឋអាមេរិក ដែលបានចុះផ្សាយ
កាលពីពេលថ្មីៗនេះថា រថយន្ដ Cadillac XTS ពេលនេះ ហាក់បីដូចជាមានការទាក់ទាញ
យ៉ាងច្រើន ពីសំណាក់អតិថិជន ដែលនិយមលែងម៉ូត និងប្ដូរស៊េរីរថយន្ដ ហើយជាពិសេស
គឺក្នុងឆ្នាំថ្មី ២០១៣ នេះតែម្ដង។
Cadillac XTS ត្រូវបានផលិតឡើងដោយក្រុមហ៊ុន LA Auto ប្រចាំក្នុងទីក្រុង Los Angelos ស
ហរដ្ឋអាមេរិក។ បើតាមការអោយដឹងពីក្រុមហ៊ុនថា រថយន្ដនេះ ត្រូវបានកែច្នៃ អោយមានលក្ខ
ណៈ ស្ដង់ដាថ្មី ពោលគឺតាំងពីការរចនាពណ៌ រាង និងកម្លាំងម៉ាស៊ីនផងដែរ។
ជាមួយនឹកម្លាំងម៉ាស៊ីន ៣០០សេះ រាងហាប់មាំល្អ ដែលមានការធានានូវការបើកបរ ក្នុងផ្លូវ
ជិតឆ្ងាយ រថយន្ដនេះ ហាក់បីដូចជាទទូលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនក្នុង និង
ក្រៅប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្ដនូវតែ មានសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំក្រោយៗ
ទៀត រថយន្ដនេះនូវតែអាចទាក់ទាញ អតិថិជនកាន់តែច្រើនចូលមកទិញទៅប្រើប្រាស់។ តម្លៃ
រថយន្ដគឺ ៤៨,០០០ដុល្លារ៕
ដោយ៖ វត្ដី
ប្រភព៖ carmagezine