CamNews

យល់ដឹង 

មនោសញ្ចេតនាដ៏ស្និទស្នាលរវាងកូនឆ្កែ និងកូនឆ្មា ដែលត្រូវបានបោះបង់ចោល

កូនឆ្កែ Buttons និងកូនឆ្មា Kitty ត្រូវបានគេបោះបង់ចោល ដែលត្រូវបានគេទទួលយកមក
ចិញ្ចឹមនៅមជ្ឈមណ្ឌលសង្គ្រោះ មានភាពស្និទស្នាលគ្នាខ្លាំងជាងពេលណាៗទាំងអស់ ហើយ
អ្នកណាៗក៏គាំទ្រពីមនោសញ្ចេតនាមិត្តភ័ក្តិរបស់ពួកវា ព្រោះថាសត្វពីរប្រភេទនេះតាំងពីដើម
រៀងមកជាសត្រូវនឹងគ្នា ស្អប់គ្នាខ្លាំងណាស់។

Kitty ត្រូវបានគេបោះបង់ចោលនៅតាមផ្លូវ ហើយត្រូវបានគេរើសយកមកដាក់នៅមជ្ឈមណ្ឌល
សត្វ Battersea Cats and Dogs Home នៅប្រទេសអង់គ្លេស ដែលពេលនោះ Kitty ទើបតែមាន
អាយុមួយថ្ងៃប៉ុណ្ណោះ។ ចំណែកឯ Buttons បានកើតនៅក្នុងមជ្ឈមណ្ឌលនេះ ប៉ុន្តែត្រូវបានមេវា
បោះបង់ចោលព្រោះតែមេរបស់វាស្គមខ្លាំងពេក។

ទស្សនារូបភាពស្តីពីមនោសញ្ចេតនាមិត្តភ័ក្តិដ៏ស្និទស្នាល គួរឲ្យស្រលាញ់របស់កូនឆ្កែ Buttons
និងកូនឆ្មា Kitty ដែលត្រូវគេបោះបង់ចោល ខាងក្រោមនេះទាំងអស់គ្នាណា !

ដោយ៖ សិលា
ប្រភព៖ k14


Tags: friendship dog cat lifestyle knowledge