ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំប្រទេសស៊ីរី លោក Bashar al Assad បានគូសបញ្ជាក់អំឡុង
នៃកិច្ចសម្ភាសន៍ទូរទស្សន៍ Fox News អោយដឹងថា វាមិនមែនជាការងាយស្រួលនោះទេ
ពោលគឺមានលក្ខណៈស្មុគស្មាញ ត្រូវការបច្ចេកទេស និងចំណាយពេលេវលាយ៉ាងហោច
ណាស់ក៏មួយឆ្នាំ និងលុយមួយចំនួនផ្សេងទៀត ដើម្បីអាចធ្វើទៅបានក្នុងការបំផ្លាញឃ្លាំង
អាវុធគីមីរបស់ខ្លួន។
លើសពីនេះ ប្រភពសារព័ត៌មានដដែលក៏បានដកស្រង់សម្តីមេដឹកនាំរូបនេះបន្ថែមផងដែរ
ថា រាល់ការសម្រេចចិត្តរបស់គាត់ មិនផ្តើមចេញពីការគំរាមគំហែងដោយប្រើកម្លាំងយោ
ធារបស់សហរដ្ឋអាមេរិកនោះទេ។ ពិតណាស់ មានការយល់ច្រឡំថា ពួកយើងបានយល់
ព្រមក៏ដូចជាឯកភាពជាមួយនឹងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក លោក Assad បាន
ប្រាប់ដល់សារព័ត៌មានបរទេស អាមេរិក ។
មិនត្រឹមតែប៉ុណ្ណោះ លោក Assad អះអាងបន្ថែមថា របាយការណ៍ដែលបានចេញផ្សាយ
ដោយអង្កការសហប្រជាជាតិ ថាពិតជាបានរកឃើញភស្តុតាងការប្រើប្រាស់នូវអាវុធគីមី
ស៊ីរិន នៅក្នុងការវាយប្រហារកាលពីពេលកន្លងទៅ មិនពិតនោះទេ ហើយគាត់ក៏បាន
បដិសេធនៅនឹងការទទួលខុសត្រូវក្នុងរបបដឹកនាំរបស់គាត់ផងដែរ។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានចេញផ្សាយអោយដឹង បន្ទាប់ពីមានសេច
ក្តីរាយការណ៍មន្រ្តីការទូតជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយអោយដឹងថាក្រុង Damascus
នឹងបិទការបេជ្ញាក្នុងការប្រើប្រាស់អាវុធគីមីរបស់ខ្លួន នាពាក់កណ្តាលឆ្នាំ ២០១៤ ។
បន្ទាប់ពីមានជំនួបពិភាក្សានៅក្នុងប្រទេសស៊ី រី អនុរដ្ឋមន្រ្តីការបរទេស លោក Sergei
Ryabkov បានគូសបញ្ជាក់អោយដឹងថា លោកប្រធាធិបតី Assad ពិតជាមានប្រតិកម្ម
អវិជ្ជមានក្នុងការគាំទ្រនូវគម្រោងបោះបង់ចោលនូវសព្វាវុធគីមីរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ អនុរដ្ឋមន្រ្តី ក្រសួងការបរទេសរូបនេះ ក៏បានអះអាងបន្ថែមថា
រដ្ឋមន្រ្តីប្រទេសនេះ ក៏បានបង្ហាញនូវភស្តុតាងមួយចំនួន ថាគាត់ពិតជាបានប្រើប្រាស់
អាវុធគីមី ស៊ីរិន ក្នុងការវាយប្រហារលើកនោះមែន ខណៈគាត់ក៏មានការរិះគន់ទៅនឹង
អង្កការសហប្រជាជាតិ ក្នុងការដើរទៅមុខតែម្នាក់ឯង ស្តីពីរបាយការណ៍នៃការវាយ
ប្រហារអាវុធគីមី ៕
* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)
- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់
៧០០០ គ.ក
- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)
- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ
ក៏នៅតែជំនះ
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ