ក្រុមហ៊ុនផលិតស្មាតហ្វូន ដែលមានដើមកំណើតនៅស្រុកតែមួយ នឹង Samsung គឺ LG បាន
បង្ហាញពីមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ជាមួយនឹងស្មាតហ្វូនស៊េរីខ្ពស់បំផុត ឆ្នាំ២០១៣ របស់
ខ្លួន នោះគឺ G2។ ពួកគេទើបតែធ្វើការអនុវត្តន៍នូវយុទ្ធនាការ ផ្សាយពាណិជ្ជកម្មថ្មីមួយ ដោយ
ធ្វើការវាយប្រហារតាមពាក្យសំដី ដោយផ្ទាល់ទៅលើគូប្រជែង ជើងខ្លាំងបី របស់ខ្លួន ក្នុងនោះ
រូមមាន Samsung, iPhone និង HTC ។
រិះគន់ស្មាតហ្វូនរបស់ Samsung ដើរយឺត
LG បានបញ្ជាក់ថា G2 ជាមួយ chip Snapdragon 800 ល្បឿន 2,26 GHz មានដំណើរការលឿន
ជាង ២០% បើប្រៀបជាមួយស៊េរី Galaxy របស់ Samsung។ ជាក់ស្តែង LG មិនបាននិយាយឲ្យ
ច្បាស់ពីម៉ូដែលណាមួយឡើយ។ រូបភាពដែល LG ប្រកាសបង្ហាញនេះ បានបង្ហាញឲ្យឃើញ
នូវផ្នែកមួយនៃការរចនាម៉ូត របស់ស្មាតហ្វូន Galaxy និង G2 គឺដូចគ្នា។
រិះគន់ស្មាតហ្វូនរបស់ iPhone មានអេក្រង់តូច
ក្នុងនោះ អ្នកដែលកំពុងតែប្រើប្រាស់ iPhone នឹងមានអារម្មណ៍ថា ពិបាកក្នុងការអានព័ត៌មាន
ផ្សេងៗជាមួយនឹងអេក្រង់ទំហំ 4 inch របស់វា តូចពេក បើប្រៀបជាមួយនឹងអេក្រង់ 5,2 inch
ស្អាតប្លែកភ្នែករបស់ G2។
រិះគន់ស្មាតហ្វូនរបស់ HTC ថ្មប្រើប្រាស់ឆាប់អស់
ទន្ទឹមនឹងនោះផងដែរ LG បានឲ្យដឹងថា បើសិនជាអតិថិជន (របស់ HTC) ប្តូរមកប្រើប្រាស់ G2
វិញ នោះអ្នកប្រើប្រាស់ HTC នឹងមិនមានការហត់នឿយ ក្នុងការទៅណាមកណាត្រូវយក ឆ្នាំង
សាកតាមខ្លួនទៀតទេ។
បើតាមរបាយការណ៍របស់ IDC នៅត្រីមាសទី II/2013, បច្ចុប្បន្ន LG កំពុងតែឈរនៅលេខរៀង
លំដាប់ទី៣ ក្នុងតារាងបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗបំផុត នៅលើពិភពលោក។ ប៉ុន្តែជាក់
ស្តែង គម្លាតរបស់គេ (LG) នឹងអ្នកឈរលំដាប់កំពូលតារាងពីរទៀត (Samsung, Apple) គឺស្ថិត
កំរិតមួយ នៅឆ្ងាយគួរសម៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មី ជាផ្លូវការ ថ្ងៃទី ២២ តុលា
- លេចចេញ រូបភាព LG G Flex អេក្រង់កោងពីលើដល់ក្រោម ផ្នែកខាងមុខមិនមានប៊ូតុងរឹង
- Apple អាចនឹងបង្ហាញ Laptop Macbook Retina 12 inch រួមជាមួយ iPad 9,7 ថ្មី និង iMac តំលៃ
ថោក នៅឆ្នាំក្រោយ
- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress