CamNews

គ្រោះថ្នាក់ 

អស់ជីវិត ដោយសារថតរូបខ្លួនឯង បង្អួតនឹងកាំភ្លើងខ្លី

កាលពីពេលថ្មីៗនេះ គេហទំព័រ Daily Mail បានរាយការណ៍ ឱ្យដឹងថា កម្លោះម្នាក់ បានស្លាប់
នៅពេលព្យាយាមថតរូបខ្លួនឯង ជាមួយនឹងកាំភ្លើងខ្លីមួយដើម។

កម្លោះខាងលើ មានឈ្មោះថា Oscar Otero Aguilar អាយុ ២១ឆ្នាំ ជាជនជាតិ Mexico ។ អ្នក
ជិតខាងម្នាក់ប្រាប់ថា គាត់បានឮសម្លេងកាំភ្លើងផ្ទុះ និងសម្លេងស្រែក ភ្លាមនោះ គាត់ក៏បាន
ទូរស័ព្ទហៅនគរបាល។ នៅពេលនគរបាល់មកដល់ Oscar Otero Aguilar មិនទាន់ស្លាប់នោះ
ទេ ប៉ុន្ដែ កម្លោះនេះ បានដាច់ខ្យល់ស្លាប់ អំឡុងពេលដឹកទៅកាន់មន្ទីរពេទ្យ។

នគរបាល ឱ្យដឹងថា Oscar Otero Aguilar មិនបានដឹងថា កាំភ្លើងរបស់ខ្លួន បានដំឡើងគ្រាប់
ហើយនោះទេ កម្លោះនេះ កាន់កាំភ្លើងចុះឡើង នៅក្បែរក្បាល ដើម្បីថតរូបខ្លួនឯង សម្រាប់
បង្ហោះលើលើ Facebook ប៉ុន្ដែ ប្រហែលជាដោយសារស្រវឹងស្រា ទើបគាត់មិនអាចគ្រប់គ្រង
ស្ថានភាពបាន ហើយគ្រោះថ្នាក់ក៏បានកើតឡើង។

Aguilar គឺជាគ្រូពេទ្យសត្វម្នាក់ អាយុ ២១ឆ្នាំ នៅ Mexico City ។ បំណងរបស់ Aguilar គឺចង់
ថតរូបខ្លួនឯង ឱ្យមានភាពអស្ចារ្យបំផុត តាមតែអាចធ្វើទៅបាន ប៉ុន្ដែ គំនិត និងចំណូលចិត្តនេះ
បានសម្លាប់គាត់។ នៅលើទំព័រ Facebook  របស់ Aguilar គេឃើញសុទ្ធតែរូបថតអួតខ្លួនឯង
ជាមួយនឹងរថយន្ដទំនើប និងបណ្ដាស្រីស្អាតៗផងដែរ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Oscar Otero Aguilar gun selfie