ធៀបទៅនឹង Galaxy S5 ម៉ូដែលថ្មី Galaxy Note 4 របស់ Samsung នឹងត្រូវបានបំពាក់កាមេរ៉ា
ដែលមាន option ជាច្រើន សម្រាប់ការថតរូប។
នៅក្នុងពាក់កណ្ដាលចុងឆ្នាំនេះ ស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនដែលទាក់ទាញចំណាប់
អារម្មណ៍ច្រើនពីសាធារណជន នោះគឺ ហ្វាប្លេត របស់ Samsung គឺ Galaxy Note 4 ។ យោង
តាមព័ត៌មានថ្មីៗ ដែលត្រូវបានចុះផ្សារតាមបណ្ដាគេហទំព័រ ម៉ូដែល flagship របស់ Samsung
នេះ នឹងមានកាមេរ៉ាក្រោយ ដែលមានរីសូលូសឹន 16 Mpx ប្រើប្រាស់សេនសឺរ IMX240 របស់
Sony ដោយមានសមត្ថភាពរក្សាលំនឹងរូបភាព អបទិច IOS ។ ដោយមានកាមេរ៉ាដូចខាងលើ
ស្មាតហ្វូនថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ថតសកម្មភាព ក្នុងកម្រិតរីសូលូសឹន 4K Ultra HD
ល្បឿន ៣០រូបភាព/វិនាទី។
Galaxy Note 4 របស់ Samsung នឹងផ្ដោតសំខាន់ទៅលើមុខងារនៃកាមេរ៉ាមុខ
នៅផ្នែកខាងមុខ Galaxy Note 4 នឹងមានកាមេរ៉ា 3.7 Mpx ។ កាមេរ៉ានេះ នឹងអាចផ្ដិតយករូប
ភាព ដោយរីសូលូសឹន WQHD 2560x1440 pixel ។ ប្រការនេះ គឺជាជំហានថ្មីរបស់ Samsung
ព្រោះថា ឧបករណ៍មុនៗ ត្រូវបានបំពាក់កាមេរ៉ាមុខ ត្រឹមតែ 2.1 Mpx ប៉ុណ្ណោះ។
កាមេរ៉ារបស់ Galaxy Note 4 នឹងត្រូវបានបន្ថែមមុខងារថ្មីៗមួយចំនួន ក្នុងនោះ លេចធ្លោបំផុត
គឺមុខងារដែលមានឈ្មោះថា Side Touch ។ Side Touch នឹងមុខងារទាក់ទិននឹងការប្រើប្រាស់
កាយវិការរបស់អ្នកម្ចាស់ទូរស័ព្ទ ក្នុងការបិទ ឬបើកអេក្រង់។
ទន្ទឹមនឹង Side Touch ហ្វាប្លេត Galaxy Note 4 ក៏ត្រូវបានបន្ថែមជម្រើសនៃរបៀបថតរូបថ្មីៗ
ចំនួន ៤ទៀត។ ជម្រើសទាំងនេះ រួមមាន ទី ១ ថតរូបខ្លួនឯង ទី ២ ថតរូបខ្លួនឯងបែបចាប់យក
ទិដ្ឋភាពធំទូលាយ ទី ៣ ថតរូបខ្លួនឯងដោយកំណត់ពេល និងទី ៤ គឺជាមុខងារបង្កើតរូបភាព
ចលនា GIF ។ ក្រៅពីនេះ Galaxy Note 4 ក៏ត្រូវបានបំពាក់ជម្រើសនៃរបៀបថតរូបនានា ដែល
មាននៅលើ Galaxy S5 ផងដែរ។
តាមគម្រោង Galaxy Note 4 នឹងត្រូវបាន Samsung ឧទ្ទេសនាម ក្នុងព្រឹត្តិការណ៍មួយ ដែលនឹង
ត្រូវប្រារព្ធឡើង នៅថ្ងៃទី ៣កញ្ញាខាងមុខ ក្នុងពិព័រណ៍ IFA 2014 នៅទៅក្រុង Berlin នៃប្រទេស
អាល្លឺម៉ង់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ibtimes/galaxynote4update