ត្រឹមតែរយៈពេលពីរថ្ងៃក្រោយដែលបានដាក់លក់,Nokia Lumia 900 បានមានឈ្មោះស្ថិតនៅ
លំដាប់លើគេក្នុងបញ្ជីឈ្មោះសមិទ្ធិផលដែលលក់ដាច់បំផុតរបស់ Amazon ។
កំណែពណ៌ខ្មៅ កំពុងតែបាននាំមុខគេខាងបរិមាណលក់ចេញ ខណៈពេលដែលពណ៌ខៀវស្ថិត
នៅក្នុងលំដាប់លេខរៀងទី ៥ ក្នុងបញ្ជីឈ្មោះ។ កំណែទាំងពីរប្រភេទរបស់ Lumia 900 សុទ្ធតែ
ត្រូវបានធ្វើការចែកចាយដោយ AT&T និងត្រូវបានគេស្វែងរកច្រើនបំផុតនៅលើគេហទំព័រ
Amazon ។
HTC Titan II, ជាទូរស័ព្ទ smartphone ដែលដាក់លក់ក្នុងថ្ងៃជាមួយគ្នានឹង Lumia 900 ដែរ ប៉ុន្តែ
មិនទទួលបានជោគជ័យដូចសមិទ្ធិផលរបស់ Nokia នោះទេ នោះក៏ព្រោះតែមួយផ្នែកអាចមក
ពីតំលៃរបស់សមិទ្ធិផលនេះមានកំរិតខ្ពស់ពេក។ ម្យ៉ាងវិញទៀតសមិទ្ធិផលរបស់ HTC នេះថែម
ទាំងមិនមានឈ្មោះនៅក្នុងបញ្ជី Top ២០ សមិទ្ធិផលដែលលក់ដាច់បំផុតទៀតផង។
Lumia 900 គឺជា smartphone ប្រើប្រាស់ Windows Phone របស់ Nokia បំពាក់ដោយអេក្រង់
ទំហំ ៤,៣ អ៊ីង និងមានការរចនារូបរាងយ៉ាងស្រស់ស្អាត៕
ប្រភព៖ Techcrunch
ដោយ៖ រស្មី